Gif 115 copy

new1COVID-19 Updated 07-11-2020

ថ្ងៃនេះយេីងរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​​ ចំនួន​ #២នាក់ និង​ មានជាសះស្បេីយ​​ #២នាក់​ ​​។
រហូតដល់ម៉ោង​ ០៧:៣០​ ព្រឹក​ ថ្ងៃទី ៧ វិច្ឆិកា​ ២០២០​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ​#២នាក់​ (ជនជាតិ​ប៉ាគីស្ថាននិងជនជាតិឥណ្ឌ​ ជាករណីនាំចូល)​ ដូច្នេះចំនួនសរុបកេីន #២៩៤នាក់ ជាសះស្បេីយ​ #២នាក់​​​​​ (ជនជាតិ​ខ្មែរ​ទាំង​ពីរ​នាក់​)​ ចំនួនសំរាកនៅពេទ្យ​ #៦នាក់​​ ចំនួនជាសះស្បេីយសរុបកេីនចំនួន #២៨៨នាក់​​ និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 193223 ស្មេីនឹង​ 11570 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115
Press release.09 2018.smFB IMG 1584516742945 copy 80x60 

ថ្ងៃនេះ​ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ និងមិនមានអ្នកជាសះស្បេីយ​។
រីឯការពិនិត្យវត្ថុសំណាកអ្នកប៉ះពាល់ជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេស​ និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី​ នៅថ្ងៃទី៥​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ មានចំនួន​ ២១២នាក់​ ដែលទទួលបានលទ្ធផល​ អវិជ្ជមានវីរុសកូវីដ-១៩​ ទាំងអស់​។ បេីសរុបទាំងពីរថ្ងៃ​ (ថ្ងៃទី០៤​ និងទី០៥​ ខែវិច្ឆិកា​ ឆ្នាំ២០២០)​ អ្នកប៉ះពាល់សរុប មានចំនួន​ ៨៤០នាក់​ ដែលបានធ្វេីតេស្ត​ អវិជ្ជមានវីរុសកូវីដ-១៩​ អវិជ្ជមានទាំងអស់ ។
រហូតដល់ម៉ោង​ ០៨:៣០​ ព្រឹក​ ថ្ងៃទី ៦ វិច្ឆិកា​ ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ​ទេ​ ដូច្នេះចំនួនសរុប #២៩២នាក់​​​​ ដដែល​ ចំនួនសំរាកនៅពេទ្យ​នៅសល់ #៦នាក់​​ ចំនួនជាសះស្បេីយសរុបចំនួន #២៨៦នាក់​​ និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីង ជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 191564 ស្មេីនឹង​ 11470 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115
Press release.09 2018.sm FB IMG 1584516742945 copy 80x60