Gif 115 copy

new1COVID-19 Updated 02-12-2020

រហូតដល់ម៉ោង​ ០៩:៣០​ ព្រឹក​ ថ្ងៃទី ២ ធ្នូ​ ២០២០​ យេីងពុំរកឃេីញករណីជំងឺពាក់ព័ន្ធនឹងព្រឹត្តិការ​ ឆ្លងក្នុងសហគមន៍​ ២៨​ វិច្ឆិកា​ ទេ​ និង​យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ #៣នាក់ (ករណីនាំចូល​ ជនជាតិខ្មែរ​ទាំងអស់ រកឃេីញវិជ្ជមាន ពេលធ្វេីតេស្តលេីកទីពីរនៃចត្តាឡីស័ក) ​និងជាសះស្បេីយ​គ្មាន​ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន​ #៣២៩នាក់​​​​ ​ចំនួនសំរាកពេទ្យ​កេីន #២៥នាក់​​ និងចំនួនជាសះស្បេីយសរុបចំនួន #៣០៤នាក់​ ដដែល​​​​​​​ និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំ
បូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 233648 ស្មេីនឹង​ 13907 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115
Press release.09 2018.smFB IMG 1584516742945 copy 80x60