Gif 115 copy

new1COVID-19 Updated 04-12-2020

រហូតដល់ម៉ោង​ ៥:៣០​ល្ងា​ច​ ថ្ងៃទី​៤​ ធ្នូ​ ២០២០​ យេីងរកឃេីញបុគ្គលិកហាង Pedro ចំនួន៦រូបថែមទៀត សរុបអ្នកឆ្លងនៅហាង Pedro នៅផ្លូវព្រះសីហនុ​ រាជធានីភ្នំពេញ​ កើនដល់៧នាក់ ខណៈថ្ងៃនេះ​ យេីងក៏រកឃេីញអ្នកដំណើរមកពីសហរដ្ឋអាមេរិក៣នាក់ បានឆ្លងកូវីដ១៩​ ក្រោយធ្វេីតេស្តលេីកទីពីរ​ ថ្ងៃទី១៣​ នៃចត្តាឡីស័ក​ ។ 
#អ្នករស់នៅភ្នំពេញទាំងអស់សូមពាក់ម៉ាស់គ្រប់ៗគ្នាពេលចេញក្រៅផ្ទះ​ និង​ #ហាមចេញក្រៅបេីមិនមានការងារចាំបាច់​ ។ 
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥
រហូតដល់ម៉ោង​ ០៨:០០​ ព្រឹក​ ថ្ងៃទី ៤ ធ្នូ​ ២០២០​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ពាក់ព័ន្ធនឹងព្រឹត្តិការ​ ឆ្លងក្នុងសហគមន៍​ ២៨​ វិច្ឆិកា​ #៤នាក់​ និង​យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ទេ​ ​និងជាសះស្បេីយ​គ្មាន​ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន​ #៣៣៥នាក់​​​​ ​ចំនួនសំរាកពេទ្យ​កេីន #៣១នាក់​​ និងចំនួនជាសះស្បេីយសរុបចំនួន #៣០៤នាក់​ ដដែល​​​​​​​ និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ពេចេញក្រៅផ្ទះ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 237040 ស្មេីនឹង​ 14109 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115
Press release.09 2018.sm FB IMG 1584516742945 copy 80x60