COVID-19 Updated 05-12-2020
រហូតដល់ម៉ោង ០៩:០០ ព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ១០នាក់ និងមានអ្នកជាសះស្បេីយចំនួន ០១នាក់ ៖
រហូតដល់ម៉ោង ០៨:០០ ព្រឹក ថ្ងៃទី ៤ ធ្នូ ២០២០ យេីងរកឃេីញករណីជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍ ២៨ វិច្ឆិកា #៤នាក់ និងយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មីទេ និងជាសះស្បេីយគ្មាន ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៣៣៥នាក់ ចំនួនសំរាកពេទ្យកេីន #៣១នាក់ និងចំនួនជាសះស្បេីយសរុបចំនួន #៣០៤នាក់ ដដែល និង ស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ពេចេញក្រៅផ្ទះ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 237040 ស្មេីនឹង 14109 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115