115 header 10122020

new1COVID-19 Updated 27-12-2020

រហូតដល់ម៉ោង​ ០៩:០០​ ព្រឹក​ ថ្ងៃទី ២៧ ធ្នូ​ ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍​ ២៨​ វិច្ឆិកា​ ទេ តែយេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ #១នាក់​ (ជនជាតិ​ឥណ្ឌូណេស៊ី​)​ និង​ មានជាសះស្បេីយ​ #១នាក់ ​(ជនជាតិ​ខ្មែរ​​)​ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៣៦៤នាក់​​​​​ ​ ចំនួនសំរាកពេទ្យ​នៅសល់ #៨នាក់​​​​ និងចំនួនជាសះស្បេីយសរុបកេីនចំនួន #៣៥៦នាក់​​​​​​​​​​ ​និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីង កំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណី ជំងឺកូវីដ១៩ដំបូងបំផុត នៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 281863 ស្មេីនឹង​ 16777 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115
Press release.09 2018.smFB IMG 1584516742945 copy 80x60