COVID-19 Updated 31-12-2020
រហូតដល់ម៉ោង ០៨:៣០ ព្រឹក ថ្ងៃទី ៣១ ធ្នូ ២០២០ យេីងរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី #២នាក់ (ពលករខ្មែរមកពីប្រទេសថៃ ចូលព្យាបាលនៅពេទ្យខេត្តបាត់ដំបង) និង មិនមានជាសះស្បេីយទេ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៣៦៦នាក់ ចំនួនសំរាកពេទ្យកេីន #៥នាក់ និងចំនួនជាសះស្បេីយសរុបចំនួន #៣៦១នាក់ ដដែល និង ស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីង កំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណី ជំងឺកូវីដ១៩ដំបូងបំផុត នៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 332211 ស្មេីនឹង 19774 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115