115 header 10122020

new1COVID-19 Updated 02-01-2021

រហូតដល់ម៉ោង​ ០៩:៣០​ ព្រឹក​ ថ្ងៃទី ២ មករា​ ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ #១នាក់ (ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក)​ និង​ មិនមានជាសះស្បេីយ​ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៣៧៩នាក់​​​​​​​ ​ ចំនួនសំរាកពេទ្យ​កេីន #១៧នាក់​​​​ និងចំនួនជាសះស្បេីយសរុបចំនួន #៣៦២នាក់​​​​​​​​​​​​ ​ និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីង កំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញ ករណីជំងឺកូវីដ១៩ដំបូងបំផុត នៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115
Press release.09 2018.smFB IMG 1584516742945 copy 80x60