115 header 10122020

new1COVID-19 Updated 08-01-2021

រហូតដល់ម៉ោង​ ០៨:៣០​ ព្រឹក​ ថ្ងៃទី ៨​ មករា​ ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ #១នាក់​ (ពលករខ្មែរត្រលប់ពីប្រទេសថៃ)​ និង​មិនមានជាសះស្បេីយ​ទេ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៣៨៦នាក់​​​​​​​​ ចំនួនសំរាកពេទ្យ​កេីន #២៤នាក់​​​​ ​(ប៉ៃលិន​ #១៣នាក់​ បាត់ដំបង​ #៦នាក់​ ភ្នំពេញ​ #៣នាក់​ និង​ បន្ទាយ​មានជ័យ​ #២នាក់)​ និងចំនួនជាសះស្បេីយសរុបចំនួន #៣៦២នាក់​ ដដែល​​​​​​​​​​​​​ ​ និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីង កំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណី ជំងឺកូវីដ១៩ដំបូងបំផុត នៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 346828 ស្មេីនឹង​ 20644 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115
Press release.09 2018.smFB IMG 1584516742945 copy 80x60