115 header 10122020

new1COVID-19 Updated 11-01-2021

រហូតដល់ម៉ោង​ ០៩:៣០​ ព្រឹក​ ថ្ងៃទី ១១ មករា​ ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ #១នាក់​ (ពលករខ្មែរត្រលប់ពីប្រទេសថៃ)​ និង​មានជាសះស្បេីយ​ #៣នាក់ (បាត់ដំបង​ #២នាក់​ និង​ ភ្នំពេញ​ #១នាក់)​ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៣៩២នាក់​​​​​​​​ ចំនួនសំរាកពេទ្យ​នៅសល់ #១៨នាក់​​​​ ​(ប៉ៃលិន​ #៧នាក់​ បាត់ដំបង​ #២នាក់​ ភ្នំពេញ​ #១នាក់​ និង​ បន្ទាយ​មានជ័យ​ #៨នាក់)​ និងចំនួនជាសះស្បេីយសរុបចំនួនកេីន​ #៣៧៤នាក់​​​​​​​​​​​​​​ ​ និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីង កំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណី ជំងឺកូវីដ១៩ដំបូងបំផុត នៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 355903 ស្មេីនឹង​ 21184 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115
Press release.09 2018.smFB IMG 1584516742945 copy 80x60