115 header 10122020

Updated: 26-01-2021

រហូតដល់ម៉ោង​ ០៩:០០​ ព្រឹក​ ថ្ងៃទី ២៦ មករា​ ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​​ ចំនួន​ #២នាក់​ (ភ្នំពេញ:​ ១នាក់​ និង​ បន្ទាយ​មានជ័យ​:​ ១នាក់)​ និង​មានជាសះស្បេីយ​ #៣នាក់​ (ភ្នំពេញ​:​ ២នាក់​ និប​ ខេត្តបន្ទាយ:មានជ័យ​: ១នាក់) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៤៦០នាក់​​​​​​​​​​ ចំនួនសំរាកពេទ្យនៅសល់​ #៤៨នាក់​​​​ ​និងចំនួនជាសះស្បេីយសរុបកេីន #៤១២នាក់​​​​​​​​​​​​​​​​ និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីង កំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណី ជំងឺកូវីដ១៩ដំបូងបំផុត នៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 392007 ស្មេីនឹង​ 23333 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115

Press release.09 2018.smFB IMG 1584516742945 copy 80x60