115 header 10122020

Updated: 04-02-2021

រហូតដល់ម៉ោង​ ០៩:០០​ ព្រឹក​ ថ្ងៃទី ៤ កុម្ភ:​ ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​​ ១នាក់​ (ជនជាតិ​ខ្មែរ​ធ្វេីដំណេីរមកពីប្រទេសគូវែត) និង​មានជាសះស្បេីយ​ #៤នាក់​ (ខេត្តបន្ទាយមានជ័យទាំង៤នាក់) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៤៦៧នាក់​​​​​​​​​​​​ ចំនួនសំរាកពេទ្យនៅសល់ #១៦នាក់​​​​ និងចំនួនជាសះស្បេីយសរុបកេីន​ #៤៥១នាក់​​​​​​​​​​​​​​​​ ​ និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីង កំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណី ជំងឺកូវីដ១៩ដំបូងបំផុត នៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 410350 ស្មេីនឹង​ 24425 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115