115 header 10122020

Updated: 12-02-2021

រហូតដល់ម៉ោង​ ០៨:០០​ ព្រឹក​ ថ្ងៃទី ១២ កុម្ភ:​ ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​​ #១នាក់​ (ពលករខ្មែរត្រលប់ពីប្រទេសថៃនៅខេត្តប៉ៃលិន)​ និង​មានជាសះស្បេីយ​ #៤នាក់​ (ជនជាតិ​ខ្មែរ​ ៣នាក់​ និង​ ឥណ្ឌូណេស៊ី​១នាក់)​ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន​ #៤៧៩នាក់​​​​​​​​​​​​​ ចំនួនសំរាកពេទ្យនៅសល់ #១៦នាក់​​​​ និងចំនួនជាសះស្បេីយសរុបកេីន​ #៤៦៣នាក់​​​​​​​​​​​​​​​​​ និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីង កំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណី ជំងឺកូវីដ១៩ដំបូងបំផុត នៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 428016 ស្មេីនឹង​ 25477 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115

Press release.09 2018.sm FB IMG 1584516742945 copy 80x60