Updated: 13-02-2021
រហូតដល់ម៉ោង ០៨:០០ ព្រឹក ថ្ងៃទី ១៣ កុម្ភ: ២០២១ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ទេ និងមានជាសះស្បេីយ #៣នាក់ (ជនជាតិឥណ្ឌូណេស៊ី ២នាក់ និង នីហ្សេរីយ៉ា ១នាក់អ្នកទាំងបីបានព្យាបាលនៅភ្នំពេញ) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប #៤៧៩នាក់ ដដែល ចំនួនសំរាកពេទ្យនៅសល់ #១៣នាក់ និងចំនួនជាសះស្បេីយសរុបកេីន #៤៦៦នាក់ និង ស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីង កំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណី ជំងឺកូវីដ១៩ដំបូងបំផុត នៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 430047 ស្មេីនឹង 25598 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115