115 header 10122020

Updated: 17-02-2021

រហូតដល់ម៉ោង​ ០៧:៣០​ ព្រឹក​ ថ្ងៃទី ១៧ កុម្ភ:​ ២០២១​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​​ ទេ និង​មានជាសះស្បេីយ​​ #១នាក់​ (ពលករខ្មែរនៅខេត្តបន្ទាយមានជ័យ)​ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​ #៤៧៩នាក់​​​​​​​​​​​​​ ដដែល​ ចំនួនសំរាកពេទ្យនៅសល់ #៩នាក់​​​​ និងចំនួនជាសះស្បេីយសរុប​ #៤៧០នាក់​​​​​​​​​​​​​​​​​ និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីង កំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណី ជំងឺកូវីដ១៩ដំបូងបំផុត នៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 439167 ស្មេីនឹង​ 26140 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115

Press release.09 2018.sm FB IMG 1584516742945 copy 80x60