Updated: 02-03-2021
#ទីតាំងពាក់ព័ន្ធព្រឹត្តិការកូវីដ១៩ឆ្លងសហគមន៍២០កុម្ភ:
រហូតដល់ម៉ោង ០៨:០០ ព្រឹក ថ្ងៃទី ២ មិនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #២៤នាក់ (ករណីឆ្លងសហគមន៌នៅភ្នំពេញ: ៦នាក់ ក្រុងព្រះសីហនុ: ១៧នាក់ ខេត្តកណ្តាល ១នាក់) និងមិនមានជាសះស្បេីយទេ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប កេីន#៨៤៤នាក់ ចំនួនសំរាកពេទ្យកេីន #៣៦៦នាក់ និងចំនួនជាសះស្បេីយសរុប #៤៧៨នាក់ ដដែល និង ស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីង កំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណី ជំងឺកូវីដ១៩ដំបូងបំផុត នៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 499716 ស្មេីនឹង 29745 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115