COVID-19 Updated 26-03-2020
រហូតម៉ោង ១០យប់ ថ្ងៃទី ២៦ មីនា ២០២០ យេីងរកឃេីញអ្នកជំងឺ COVID-19 ២នាក់ (ជនជាតិឥណ្ឌូនេស៊ីទាំងពីរ) សរុបទាំងអស់ប្រទេសយេីងមានចំនួន ៩៨ករណី និង យេីងបានព្យាបាលជាសះស្បេីយ ចំនួ១នាក់ទៀត ស្លាប់គ្មាន សូមអានតារាងខាងក្រោម។ យេីងពុំទាន់រកឃេីញភ័ស្តុតាង បញ្ជាក់ថាមានការឆ្លង ក្នុងសហគមន៍នៅឡេីយទេ តែលទ្ធភាពនឹងអាចកេីតមានឡេីង ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
http://covid19-map.cdcmoh.gov.kh
អរគុណ inSTEDD
Read more: បច្ចុប្បន្នភាពនៃជំងឺកូរូណាថ្មី COVID-19 នៅប្រទេសកម្ពុជា
Date: 23/March/2020
ការកាត់បន្ថយហានិភ័យពីការឆ្លងកូវីត១៩ (COVID19) ដោយវិធីដ៏សាមញ្ញដូចខាងក្រោម៖
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
Date: 23/March/2020
យេីងខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ សប្បុរសជន ដូចមានរាយនាមខាងក្រោម ដែលបានឧបត្ថម្ភថវិកា ដល់មន្រ្តីទទួលបន្ទុកទូរស័ព្ទទាន់ហេតុការណ៍ ១១៥ (២៤ម៉ោង/៧ថ្ងៃ) និងមន្ត្រីនាយកដ្ឋានដើម្បីលើកទឹកចិត្ត និងរួមចំណែកក្នុងការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ១៩ សូមប្រសិទ្ធពរបវរសួស្តីមហាប្រសើរ ជូនដល់លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
យេីងខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានឧបត្ថម្ភ និងលេីកទឹកចិត្តដល់យេីងខ្ញុំផងដែរ។
ថ្ងៃ ចន្ទ ១៥រោច ខែ ផល្គុន ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២០
Date: 22/March/2020
សូមបងប្អូនដែលទេីបធ្វេីដំណើរ ត្រលប់ពីបរទេសទាំងអស់ សូមមេត្តាដាក់ខ្លួនឯង ឲ្យនៅដាច់ដោយ
Updated: 19/March/2020
មេរោគកូរ៉ូណាវីរុសប្រភេទថ្មី ឆ្លងតាមរយ:ដំណក់ទឹកតូចៗ ដែលខ្ទាតចេញមកក្រៅតាមរយ:ក្អកឬកណ្តាស (មិនមែនហោះហេីរក្នុងខ្យល់ទេ) ។ ត្រូវចងចាំថា ដំណក់ទឹកតូចៗអ្នកជំងឺដល់ទីណា មេរោគនឹងទៅដល់ទីនោះ ។ អ្នកវិទ្យាសាស្រ្តរកឃេីញថា ចំងាយខ្ទាតចេញពីមុខមនុស្សយេីងចំងាយបាន ៣ហ្វីត បេីគិតពីរង្វាស់ម៉ែត្រគឺ ៩០សង់ទីម៉ែត្រ ។ ដូច្នេះបេីយេីងនៅឆ្ងាយពីអ្នកជំងឺលេីសពី១ម៉ែត្រ យេីងនឹងគេចផុតពីដំណក់ទឹកតូចៗទាំងនោះ ។ ពេលអ្នកជំងឺក្អកឬកណ្តាសម្តងៗ បណ្តាលឱ្យខ្ទាតទៅលេីផ្ទៃផ្សេងៗ ដូចជាលេីតុ លេីជញ្ជាំង លេីបង្កាន់ដៃ ។ ល។ និងដៃរបស់គាត់ក្រោយញីច្រមុះប្រលាក់សំបោរ ប៉ះដៃទ្វារប៉ះជញ្ជាំងប៉ះបង្កាន់ដៃ ដែលអ្នកជាប៉ះផ្ទៃទាំងនោះបណ្តាលឱ្យឆ្លងពេលយេីងប៉ះមុខនិងច្រមុះ ។ អ្នកវិទ្យាសាស្រ្តរកឃេីញថា ក្នុងមួយថ្ងៃមនុស្សយេីងប៉ះមុខជាមធ្យម ៦០ដង ។ ហេតុដូច្នេះ តំរូវឱ្យអ្នកជំងឺត្រូវពាក់ម៉ាស់ដេីម្បីកុំឱ្យខ្ទាតចេញមកក្រៅ និងទាំងអ្នកឈឺនិងអ្នកជាត្រូវតែឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ជេល ជាដេីម ។ ចំពោះអ្នកជាពុំចាំបាច់ពាក់ម៉ាស់ទេ គឺយើងពាក់ម៉ាស់នៅពេលចាំបាច់ដូចជា កន្លែងប្រមូលផ្តុំ សួរសុខទុកអ្នកជំងឺ និងក្រុមគ្រូពេទ្យ ហើយគ្រវាត់ម៉ាស់ក្នុងធុងសំរាមភ្លាមក្រោយប្រើប្រាស់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥