Date: 30/March/2020

 1455699254 cambodiare sm   Certificate Cambodia RE sm   Certificate Cambodia RE 1sm

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា "កម្ពុជា រី" ដែលបានជួយឧបត្ថម្ភថវិកា ដល់មន្រ្តីទទួលបន្ទុកតាមដាន ស្វែងរកករណីសង្ស័យ​ និងអ្នកប៉ះពាល់ជំងឺកូវីដ១៩ និងទូរស័ព្ទទាន់ហេតុការណ៍លេខ​ ១១៥ (២៤ម៉ោង/៧ថ្ងៃ) ចំនួន 10,000 $ (ដប់ពាន់ដុល្លាអាមេរិក) ដើម្បីលើកទឹកចិត្ត និងរួមចំណែកក្នុងការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ១៩។

សូមប្រសិទ្ធពរបវរសួស្តី មហាប្រសើរ ជូនដល់នាយក ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា "កម្ពុជា រី" ព្រមទាំងក្រុមការងារ ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ថ្ងៃ ចន្ទ ៧កើត ខែ ចេត្រ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០

 

Gif 115 copy

new1COVID-19 Updated 30-03-2020

 

រហូតម៉ោង​ ៩:២០នាទីព្រឹក ថ្ងៃទី​ ៣០​ មីនា​ ២០២០​ យេីងរកឃេីញអ្នកជំងឺ​ COVID-19​ ៤នាក់ទៀត​ សរុបទាំងអស់ប្រទេសយេីងមានចំនួន​ ១០៧ ករណី​​ ហើយយេីងបានព្យាបាល ជាសះស្បេីយចំនួន​ ២នាក់ទៀតសរុប​ ២៣នាក់​ ស្លាប់គ្មាន​ ​។ យេីងពុំទាន់រកឃេីញភ័ស្តុតាង បញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ​ តែលទ្ធភាពនឹងអាចកេីតមានឡេីង​ ។
សូមបញ្ជាក់:​ ករណីជនជាតិអង់គ្លេស ពីរនាក់ព្យាបាលជាសះស្បេីយ នៅមន្ទីរពេទ្យខ្មែរ​សូវៀត​ គាត់ទាំងពីរនាក់រកឃេីញវិជ្ជមាននៅមន្ទីរពេទ្យខេត្តកំពង់ចាម​ តែត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញ​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

http://covid19-map.cdcmoh.gov.kh

Press release.09 2018.sm  FB IMG 1584516742945 copy 80x60


Read more: បច្ចុប្បន្នភាពនៃជំងឺកូរូណាថ្មី COVID-19 នៅប្រទេសកម្ពុជា

Date: 23/March/2020

ការកាត់បន្ថយហានិភ័យពីការឆ្លងកូវីត១៩​ (COVID19) ដោយវិធីដ៏សាមញ្ញដូចខាងក្រោម៖

ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

Poster COVID19 23032020 1sm   Poster COVID19 23032020 2sm  Social distancing video1   4tips covid1928032020    

Date: 23/March/2020

យេីងខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ សប្បុរសជន ដូចមានរាយនាមខាងក្រោម ដែលបានឧបត្ថម្ភថវិកា ដល់មន្រ្តីទទួលបន្ទុកទូរស័ព្ទទាន់ហេតុការណ៍ ១១៥ (២៤ម៉ោង/៧ថ្ងៃ) និងមន្ត្រីនាយកដ្ឋានដើម្បីលើកទឹកចិត្ត និងរួមចំណែកក្នុងការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ១៩ សូមប្រសិទ្ធពរបវរសួស្តីមហាប្រសើរ ជូនដល់លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។​
យេីងខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានឧបត្ថម្ភ និងលេីកទឹកចិត្តដល់យេីងខ្ញុំ​ផងដែរ។

ថ្ងៃ ចន្ទ ១៥រោច ខែ ផល្គុន ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២០

Thanks sponser 23032020 1sm  Thanks sponser 23032020 2sm  Thanks sponser 23032020 3sm  

Date: 22/March/2020

សូមបងប្អូនដែលទេីបធ្វេីដំណើរ ត្រលប់ពីបរទេសទាំងអស់​ សូមមេត្តាដាក់ខ្លួនឯង ឲ្យនៅដាច់ដោយឡែក ចំនួន១៤ថ្ងៃ​ និងតាមដានសុខភាព​ បេីមានចេញរោគសញ្ញា​ សូមពិគ្រោះជំងឺជាមួយទូរស័ព្ទលេខ​ ១១៥​ ។ សូមអានសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល​ ។

Press release.09 2018.sm