COVID-19 Updated 31-03-2020
រហូតម៉ោង ៩:២០នាទីព្រឹក ថ្ងៃទី ៣១ មីនា ២០២០ យេីងរកឃេីញអ្នកជំងឺ COVID-19 ០២នាក់ទៀត សរុបទាំងអស់ប្រទេសយេីងមានចំ
សូមបញ្ជាក់: ករណីជនជាតិអង់គ្លេស ពីរនាក់ព្យាបាលជាសះស្បេីយ នៅមន្ទីរពេទ្យខ្មែរសូវៀត គាត់ទាំងពីរនាក់រកឃេីញវិជ្ជមាននៅមន្ទីរពេទ្យខេត្តកំពង់ចាម តែត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
http://covid19-map.cdcmoh.gov.kh
Read more: បច្ចុប្បន្នភាពនៃជំងឺកូរូណាថ្មី COVID-19 នៅប្រទេសកម្ពុជា
Date: 31/March/2020
Date: 08/February/2020
យេីងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់និយ័តករទូរគមនាគមន៏កម្ពុជា និងក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ ដែលបានអនុញ្ញាតអោយទូរស័ព្ទទៅលេខ ១១៥ ដោយមិនគិតថ្លៃ និងមិនមានឧបសគ្គ និងសូមពង្រីកវិសាលភាពទូរស័ព្ទ ចូលពី៣០នាក់ក្នុងពេលតែមួយ ទៅ១២០នាក់ក្នុងពេលតែមួយ ដេីម្បីជៀសវាងអាកខាន ពេលតេលេីសកំនត់។ ទូរស័ព្ទទាន់ហេតុការណ៏ ១១៥ ជាប្រព័ន្ទទូរស័ព្ទ ដែលត្រូវបានអភិវឌ្ឍន៏ទៅជាបច្ចេកវិទ្យាទំនេីប និងសំរាប់ផ្តល់សេវា ជូនប្រជាពលរដ្ឋទូទាំងប្រទេសនូវ៖
១. ចំណេះដឹងទាក់ទងនឹង ជំងឺកូរ៉ូណាវីរុសប្រភេទថ្មី និងជំងឺឆ្លងផ្សេងៗទៀត
២. អាចរាយការណ៏ករណីជំងឺសង្ស័យ និងកេីតឡេីងច្រេីនខុសធម្មតា ក្នុងទីតាំងណាមួយ
៣. អាចសួរពត៏មាន ឬចំណេះដឹងបន្ថែម ទាក់ទងនឹងជំងឺកូរ៉ូណា វីរុសប្រភេទថ្មី និងជំងឺឆ្លងផ្សេងៗទៀត
៤. យេីងមានសហការីជំនាញសុខាភិបាល ១០រូបចាំទទួលទូរស័ព្ទ ដោយប្រេីបច្ចេកវិទ្យា ប្រព័ន្ទបញ្ជូនទៅទូរស័ព្ទដៃរបស់គ្រូពេទ្យទាំង១០នាក់ (Calling Forward System)
អរគុណ មន្រ្តីំនាញ IT នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
អរគុណ និយ័តករទូរគមនាគមន៏កម្ពុជា
អរគុណ ក្រុមហ៊ុនទូរស័ព្ទចល័តកម្ពុជាទាំងអស់
អរគុណ អង្គការ Instedd
Date: 30/March/2020
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា "កម្ពុជា រី" ដែលបានជួយឧបត្ថម្ភថវិកា ដល់មន្រ្តីទទួលបន្ទុកតាមដាន ស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ជំងឺកូវីដ១៩ និងទូរស័ព្ទទាន់ហេតុការណ៍លេខ ១១៥ (២៤ម៉ោង/៧ថ្ងៃ) ចំនួន 10,000 $ (ដប់ពាន់ដុល្លាអាមេរិក) ដើម្បីលើកទឹកចិត្ត និងរួមចំណែកក្នុងការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ១៩។
សូមប្រសិទ្ធពរបវរសួស្តី មហាប្រសើរ ជូនដល់នាយក ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា "កម្ពុជា រី" ព្រមទាំងក្រុមការងារ ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃ ចន្ទ ៧កើត ខែ ចេត្រ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០
Date: 23/March/2020
ការកាត់បន្ថយហានិភ័យពីការឆ្លងកូវីត១៩ (COVID19) ដោយវិធីដ៏សាមញ្ញដូចខាងក្រោម៖
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
Date: 23/March/2020
យេីងខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ សប្បុរសជន ដូចមានរាយនាមខាងក្រោម ដែលបានឧបត្ថម្ភថវិកា ដល់មន្រ្តីទទួលបន្ទុកទូរស័ព្ទទាន់ហេតុការណ៍ ១១៥ (២៤ម៉ោង/៧ថ្ងៃ) និងមន្ត្រីនាយកដ្ឋានដើម្បីលើកទឹកចិត្ត និងរួមចំណែកក្នុងការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ១៩ សូមប្រសិទ្ធពរបវរសួស្តីមហាប្រសើរ ជូនដល់លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
យេីងខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានឧបត្ថម្ភ និងលេីកទឹកចិត្តដល់យេីងខ្ញុំផងដែរ។
ថ្ងៃ ចន្ទ ១៥រោច ខែ ផល្គុន ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២០