Gif 115 copy

new1COVID-19 Updated 31-03-2020

 

រហូតម៉ោង​ ៩:២០នាទីព្រឹក ថ្ងៃទី​ ៣១​ មីនា​ ២០២០​ យេីងរកឃេីញអ្នកជំងឺ​ COVID-19​ ០២នាក់ទៀត​ សរុបទាំងអស់ប្រទេសយេីងមានចំនួន​ ១០៩ ករណី​​ហើយយេីងបានព្យាបាល ជាសះស្បេីយចំនួន​ ២៣នាក់​ ស្លាប់គ្មាន​ ​។ យេីងពុំទាន់រកឃេីញភ័ស្តុតាង បញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ​ តែលទ្ធភាពនឹងអាចកេីតមានឡេីង​ ។

សូមបញ្ជាក់:​ ករណីជនជាតិអង់គ្លេស ពីរនាក់ព្យាបាលជាសះស្បេីយ នៅមន្ទីរពេទ្យខ្មែរ​សូវៀត​ គាត់ទាំងពីរនាក់រកឃេីញវិជ្ជមាននៅមន្ទីរពេទ្យខេត្តកំពង់ចាម​ តែត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញ​ ។

ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

http://covid19-map.cdcmoh.gov.kh

Press release.09 2018.sm  FB IMG 1584516742945 copy 80x60  Dr.with.PPE.sm   4tips covid1928032020 


Read more: បច្ចុប្បន្នភាពនៃជំងឺកូរូណាថ្មី COVID-19 នៅប្រទេសកម្ពុជា

Updated: 31/March/2020

សូមបងប្អូនដែលទេីបធ្វេីដំណើរ ត្រលប់ពីបរទេសទាំងអស់​ សូមមេត្តាដាក់ខ្លួនឯង ឲ្យនៅដាច់ដោយឡែក ចំនួន១៤ថ្ងៃ​ និងតាមដានសុខភាព​ បេីមានចេញរោគសញ្ញា​ សូមពិគ្រោះជំងឺជាមួយទូរស័ព្ទលេខ​ ១១៥​ ។ សូមអានសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល​ ។

Press release.09 2018.sm    Self quarentine vdo   

Updated: 31/March/2020

ការកាត់បន្ថយហានិភ័យពីការឆ្លងកូវីត១៩​ (COVID19) ដោយវិធីដ៏សាមញ្ញដូចខាងក្រោម៖

ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

Poster COVID19 23032020 1sm   Poster COVID19 23032020 2sm  Social distancing video1   4tips covid1928032020  Covid19 aducation12.sm   

Date: 31/March/2020

Certificate Cambodia RE sm  Certificate Cambodia RE 1sm  

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
សូមសំដែងនូវការកោតសសើរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ សប្បុរសជនវេជ្ជបណ្ឌិតជំនាន់ទី២០​ ដែលបានជួយឧបត្ថម្ភថវិកាដល់មន្រ្តីទទួលបន្ទុកតាមដាន ស្វែងរក​ ករណីសង្ស័យ​ តាមដានសុខភាពអ្នកប៉ះពាល់ ជំងឺកូវីដ១៩ និងមន្រ្តីទូរស័ព្ទទាន់ហេតុការណ៍ ១១៥ (២៤ម៉ោង/៧ថ្ងៃ) ចំនួន 1,000 $ (មួយពាន់ដុល្លាអាមេរិក) ដើម្បីលើកទឹកចិត្ត និងរួមចំណែកក្នុងការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ១៩

សូមប្រសិទ្ធពរបវរសួស្តី មហាប្រសើរជូនដល់សប្បុរសធម៌ វេជ្ជបណ្ឌិតជំនាន់ទី២០ ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Date: 31/March/2020

115 BTV 032020


Date: 08/February/2020

155 on BTV 012020យេីងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់និយ័តករទូរគមនាគមន៏កម្ពុជា​ និងក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ ដែលបានអនុញ្ញាតអោយទូរស័ព្ទទៅលេខ​ ១១៥​ ដោយមិនគិតថ្លៃ និងមិនមានឧបសគ្គ​ និងសូមពង្រីកវិសាលភាពទូរស័ព្ទ ចូលពី​៣០នាក់ក្នុងពេលតែមួយ ទៅ១២០នាក់ក្នុងពេលតែមួយ ដេីម្បីជៀសវាងអាកខាន ពេលតេលេីសកំនត់។ ទូរស័ព្ទទាន់ហេតុការណ៏​ ១១៥​ ជាប្រព័ន្ទទូរស័ព្ទ ដែលត្រូវបានអភិវឌ្ឍន៏ទៅជាបច្ចេកវិទ្យាទំនេីប​ និងសំរាប់ផ្តល់សេវា ជូនប្រជាពលរដ្ឋទូទាំងប្រទេសនូវ​៖
១.​ ចំណេះដឹងទាក់ទងនឹង ជំងឺកូរ៉ូណាវីរុស​ប្រភេទថ្មី និងជំងឺឆ្លងផ្សេងៗទៀត
២​.​ អាចរាយការណ៏ករណីជំងឺសង្ស័យ​ និងកេីតឡេីងច្រេីនខុសធម្មតា ក្នុងទីតាំងណាមួយ
៣.​ អាចសួរពត៏មាន ឬចំណេះដឹងបន្ថែម ទាក់ទងនឹងជំងឺកូរ៉ូណា វីរុសប្រភេទថ្មី​ និងជំងឺឆ្លងផ្សេងៗទៀត
៤.​ យេីងមានសហការីជំនាញសុខាភិបាល​ ១០រូបចាំទទួលទូរស័ព្ទ​ ដោយប្រេីបច្ចេកវិទ្យា​ ប្រព័ន្ទបញ្ជូនទៅទូរស័ព្ទដៃរបស់គ្រូពេទ្យទាំង១០នាក់​ (Calling Forward System)
អរគុណ មន្រ្តីំនាញ​ IT នាយកដ្ឋានប្រយុទ្ធនឹង​ជំងឺឆ្លង
អរគុណ និយ័តករទូរគមនាគមន៏កម្ពុជា
អរគុណ ក្រុមហ៊ុនទូរស័ព្ទចល័តកម្ពុជាទាំងអស់
អរគុណ អង្គការ​ Instedd

115