COVID-19 Updated 15-04-2020
រហូតម៉ោង ៩ព្រឹក ថ្ងៃទី ១៥ មេសា ២០២០ យេីងពុំរកឃេីញអ្នកជំងឺ COVID-19 ករណីថ្មី ជាសរុបប្រទេសយេីងមានចំនួន ១២២ករណី ដដែល និង ៥ករណីជាសះស្បេីយ សរុប ៩៦នាក់ ស្លាប់គ្មាន ។ ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ។ ក្នុងករណីបងសង្សយមានជំងឺ សូមពិគ្រោះជំងឺនៅមន្ទីរពេទ្យឬទាក់ទងលេខ ១១៥ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
http://covid19-map.cdcmoh.gov.kh
អរគុណ inSTEDD
Read more: បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា
Updated: 12/April/2020
ការកាត់បន្ថយហានិភ័យពីការឆ្លងកូវីត១៩ (COVID19) ដោយវិធីដ៏សាមញ្ញដូចខាងក្រោម៖
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
Date: 13/April/2020
ខ្ញុំបាទវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនិងថ្នាក់ដឹកនាំ មន្រ្តីរាជការ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងទាំងអស់ សូមជូនពរ និងបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមន្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ លោក លោកស្រី ក្រុមឆ្លេីយតបបន្ទាន់ វេជ្ជបណ្ឌិត បុគ្គលិក មន្រ្តីរាជការ ទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមលោក លោកស្រី ក្រុមឆ្លេីយតបបន្ទាន់ វេជ្ជបណ្ឌិត បុគ្គលិក មន្រ្តីរាជការ ទាំងអស់ ទទួលបាននូវប្រាជ្ញាឈ្លាសវៃ សុខភាពល្អ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ សម្រេចជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយ ពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ ។
កាត់បន្ថយហានិភ័យ ដោយអនុវត្តន៍សារអប់រំដ៏សាមញ្ញ ដូចខាងក្រោមនេះ !
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សប្បុរសជនរបស់មិត្តរួមជំនាន់ថ្នាក់ទី១២ នៃវិទ្យាល័យបាក់ទូកឆ្នាំ ២០០៧ ដូចមានរាយនាមខាងក្រោម ដែលបានជួយឧបត្ថម្ភថវិកាដល់មន្រ្តីទទួលបន្ទុកតាមដាន ស្វែងរក ករណីសង្ស័យ អ្នកប៉ះពាល់ជំងឺកូវីដ១៩ និងទូរស័ព្ទទាន់ហេតុការណ៍ ១១៥ (២៤ម៉ោង/៧ថ្ងៃ) ចំនួន 1,470,000 ៛ (មួយលានបួនរយចិតសិបពាន់រៀល) ដើម្បីលើកទឹកចិត្ត និងរួមចំណែកក្នុងការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ១៩
សូមប្រសិទ្ធពរបវរសួស្តីមហាប្រសើរជូនដល់ សប្បុរសជនរបស់មិត្តរួមជំនាន់ថ្នាក់ទី១២ នៃវិទ្យាល័យបាក់ទូកឆ្នាំ ២០០៧ ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
Read more: លិខិតថ្លែងអំណរគុណ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ជូនចំពោះសប្បុរសជន