Date: 01/May/2020
នៅក្នុងពិភពលោកយេីងនេះ មានមន្ទីរពិសោធន៍ សំរាប់ពិនិត្យរកមេរោគកូវីដ១៩ ចំនួន២៦ប្រទេស ដែលទទួលស្គាល់គុណភាពមន្ទីរពិសោធន៍ ជាលក្ខណ:អន្តរជាតិ និងពីអង្គការសុខភាពពិភពលោក ក្នុងចំណោមនោះប្រទេសយេីង ក៏ចាតទុកជាប្រទេសមួយ ក្នុងចំណោម២៦ប្រទេសផងដែរ គឺវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។
សូមមេីលរូបភាពភ្ជាប់មកជាមួយនេះ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
Date: 01/May/2020
សូមថ្លែងអំណរគុណដល់ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាម-កម្ពុជា ដែលបានអំពាវនាវ ដល់សាសនិកឥស្លាមទាំងអស់ កុំឱ្យធ្វេសប្រហែស មើលស្រាលជំងឺកូវីដ-១៩ឲ្យសោះ និងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បន្តទប់ស្កាត់ថែមទៀត ទោះនៅកម្ពុជាពុំទាន់រកឃេីញ ករណីជំងឺកូវីដ១៩ថ្មីទៀតក្តី ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
COVID-19 Updated 01-05-2020
រហូតដល់ម៉ោង ៧:៣០នាទីព្រឹក ថ្ងៃទី ១ ឧសភា ២០២០ យេីងពុំរកឃេីញករណីជំងឺ COVID-19 ថ្មីទេ ជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩ ចំនួន១២២ករណីដដែល និង មិនមានករណីជាសះស្បេីយថ្មីទេ ដូច្នេះករណីជាសះស្បេីយមានចំនួន១១៩នាក់ដដែល ស្លាប់គ្មាន និងអ្នកជំងឺនៅសល់សំរាកព្យាបាលនៅពេទ្យចំនួន ៣នាក់ដដែល ។ ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញ ករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 12084 ស្មេីនឹង 743 ក្នុង១លាននាក់
http://covid19-map.cdcmoh.gov.kh
អរគុណ inSTEDD
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
Read more: បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា
Updated: 26/April/2020
ការកាត់បន្ថយហានិភ័យពីការឆ្លងកូវីត១៩ (COVID19) ដោយវិធីដ៏សាមញ្ញដូចខាងក្រោម៖
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
>>Posters
Date: 13/April/2020
ខ្ញុំបាទវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនិងថ្នាក់ដឹកនាំ មន្រ្តីរាជការ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងទាំងអស់ សូមជូនពរ និងបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមន្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ លោក លោកស្រី ក្រុមឆ្លេីយតបបន្ទាន់ វេជ្ជបណ្ឌិត បុគ្គលិក មន្រ្តីរាជការ ទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមលោក លោកស្រី ក្រុមឆ្លេីយតបបន្ទាន់ វេជ្ជបណ្ឌិត បុគ្គលិក មន្រ្តីរាជការ ទាំងអស់ ទទួលបាននូវប្រាជ្ញាឈ្លាសវៃ សុខភាពល្អ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ សម្រេចជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយ ពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ ។
កាត់បន្ថយហានិភ័យ ដោយអនុវត្តន៍សារអប់រំដ៏សាមញ្ញ ដូចខាងក្រោមនេះ !
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥