Gif 115 copy

new1COVID-19 Updated 10-05-2020

រហូតដល់ម៉ោង​ ៧:0០នាទីព្រឹក ថ្ងៃទី​ ១០ ឧសភា​ ២០២០​ យេីងពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ ជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩​ ចំនួន​១២២ករណី​​ដដែល​ និង មិនមានករណីជាសះស្បេីយថ្មី​ទេ​ ដូច្នេះករណីជាសះស្បេីយចាស់សរុបមានចំនួន១២០នាក់ដដែល ស្លាប់គ្មាន​ និងអ្នកជំងឺនៅសល់សំរាកព្យាបាល​នៅពេទ្យចំនួន​ ២នាក់​ប៉ុណ្ណោះ​ ។

ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជាអង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញ ករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 13448 ស្មេីនឹង​ 827 ក្នុង១លាននាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥
http://covid19-map.cdcmoh.gov.kh
អរគុណ​ inSTEDD

Press release.09 2018.sm  FB IMG 1584516742945 copy 80x60

Read more: បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា

Date: 01/May/2020

នៅក្នុងពិភពលោកយេីងនេះ មានមន្ទីរពិសោធន៍ សំរាប់ពិនិត្យរកមេរោគកូវីដ១៩​ ចំនួន២៦​ប្រទេស​ ដែលទទួលស្គាល់គុណភាព​មន្ទីរពិសោធន៍ ជាលក្ខណ:អន្តរជាតិ និងពីអង្គការសុខភាពពិភពលោក​ ក្នុងចំណោមនោះប្រទេសយេីង ក៏ចាតទុកជាប្រទេសមួយ ក្នុងចំណោម២៦ប្រទេសផងដែរ​ គឺវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ ។
សូមមេីលរូបភាពភ្ជាប់មកជាមួយនេះ​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

WHO ref lab 29Apr2020 sm  

Date: 01/May/2020

សូមថ្លែងអំណរគុណដល់​ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាម-កម្ពុជា ដែលបានអំពាវនាវ ដល់សាសនិកឥស្លាមទាំងអស់ កុំឱ្យធ្វេសប្រហែស មើលស្រាលជំងឺកូវីដ-១៩ឲ្យសោះ និងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បន្តទប់ស្កាត់ថែមទៀត ទោះនៅកម្ពុជាពុំទាន់រកឃេីញ ករណីជំងឺកូវីដ១៩ថ្មីទៀតក្តី ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

social distance Islam cambodia

 

Updated: 26/April/2020

ការកាត់បន្ថយហានិភ័យពីការឆ្លងកូវីត១៩​ (COVID19) ដោយវិធីដ៏សាមញ្ញដូចខាងក្រោម៖

ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥                                     

 Poster COVID19 23032020 1sm  Poster COVID19 23032020 2sm  Social distancing video1  4tips covid1928032020 Covid19 aducation12.sm
 Covid 19 edu 05042020a  Covid 19 edu 05042020b  TV spot 032020 15  VDO 12042020 VDO 14042020 sm
 VDO 16042020  Clean hands 19042020  Spot VDO 21042020  TV spot 23042020  TV spot 99987
TV spot 28042020        

>>Posters