COVID-19 Updated 11-05-2020
រហូតដល់ម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី ១១ ឧសភា ២០២០ យេីងពុំរកឃេីញករណីជំងឺ COVID-19 ថ្មីទេ ជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩ ចំនួន១២២ករណីដដែល និង មិនមានករណីជាសះស្បេីយថ្មីទេ ដូច្នេះករណីជាសះស្បេីយចាស់សរុបមានចំនួន១២០នាក់ដដែល ស្លាប់គ្មាន និងអ្នកជំងឺនៅសល់សំរាកព្យាបាលនៅពេទ្យចំនួន ២នាក់ប៉ុណ្ណោះ ។
ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញ ករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 14094 ស្មេីនឹង 867 ក្នុង១លាននាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
http://covid19-map.cdcmoh.gov.kh
អរគុណ inSTEDD
Read more: បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា
Date: 11/May/2020
យេីងមានលទ្ធភាព ដកដង្ហេីមស្រូបយក ដំណក់ទឹកតូចៗចូលច្រេីន និងមានហានិភ័យឆ្លងជំងឺកវីដ-១៩ ប្រសិនបេីយេីងៈ
- ស្ថិតនៅទីកន្លែងដែលមានគ្នាច្រេីនបង្គួរ ក្នុងបន្ទប់បិទជិត
- ស្ថិតកន្លែងដែលមានមនុស្សជួបជុំគ្នាច្រេីន
- ស្ថិតនៅកន្លែងដែលនិយាយគ្នាតិចជាង១ម៉ែត្រ
សូមទស្សនាការសិក្សារបស់ អ្នកវិទ្យាសាស្រ្តជនជាតិជាតិជប៉ុន
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
Date: 01/May/2020
នៅក្នុងពិភពលោកយេីងនេះ មានមន្ទីរពិសោធន៍ សំរាប់ពិនិត្យរកមេរោគកូវីដ១៩ ចំនួន២៦ប្រទេស ដែលទទួលស្គាល់គុណភាពមន្ទីរពិសោធន៍ ជាលក្ខណ:អន្តរជាតិ និងពីអង្គការសុខភាពពិភពលោក ក្នុងចំណោមនោះប្រទេសយេីង ក៏ចាតទុកជាប្រទេសមួយ ក្នុងចំណោម២៦ប្រទេសផងដែរ គឺវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។
សូមមេីលរូបភាពភ្ជាប់មកជាមួយនេះ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
Date: 01/May/2020
សូមថ្លែងអំណរគុណដល់ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាម-កម្ពុជា ដែលបានអំពាវនាវ ដល់សាសនិកឥស្លាមទាំងអស់ កុំឱ្យធ្វេសប្រហែស មើលស្រាលជំងឺកូវីដ-១៩ឲ្យសោះ និងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បន្តទប់ស្កាត់ថែមទៀត ទោះនៅកម្ពុជាពុំទាន់រកឃេីញ ករណីជំងឺកូវីដ១៩ថ្មីទៀតក្តី ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
Latest Articles
- បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា
- ការសិក្សាលើដំណក់ទឹក ដែលខ្ទាតចេញពី ផ្លូវដង្ហើមរបស់មនុស្ស
- ទិវាអនាម័យដៃ សង្រ្គោះជីវិត! 5 ឧសភា 2020
- មន្ទីរពិសោធន៍ សំរាប់ពិនិត្យរកមេរោគកូវីដ១៩ ចំនួន២៦ប្រទេស ដែលទទួលស្គាល់គុណភាពមន្ទីរពិសោធន៍ ជាលក្ខណ:អន្តរជាតិ និងពីអង្គការសុខភាពពិភពលោក
- គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាម-កម្ពុជា បានអំពាវនាវ ដល់សាសនិកឥស្លាមទាំងអស់ កុំឱ្យធ្វេសប្រហែស មើលស្រាលជំងឺកូវីដ-១៩