Gif 115 copy

new1COVID-19 Updated 13-05-2020

រហូតដល់ម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី ១៣ ឧសភា ២០២០ យេីងពុំរកឃេីញករណីជំងឺ COVID-19 ថ្មីទេ ជាសរុបប្រទេសយេីង មានករណីជំងឺកូវីដ១៩ សរុបចំនួន១២២ករណីដដែល និង មិនមានករណីជាសះស្បេីយថ្មីទេ ដូច្នេះករណីជាសះស្បេីយសរុប មានចំនួន១២១នាក់ ស្លាប់គ្មាន និងអ្នកជំងឺនៅសល់ សំរាកព្យាបាលនៅពេទ្យចំនួនតែ ១នាក់ប៉ុណ្ណោះ ។

ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។

សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញ ករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០

យេីងបានធ្វេីតេស្តចំនួន 14327 ស្មេីនឹង 881 ក្នុង១លាននាក់ ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥

http://covid19-map.cdcmoh.gov.kh

អរគុណ inSTEDD

 Press release.09 2018.sm  FB IMG 1584516742945 copy 80x60

មាន១ករណីជាសះស្បេីយបន្ថែមទៀត !
រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី ១២ ឧសភា ២០២០ យេីងពុំរកឃេីញករណីជំងឺ COVID-19 ថ្មីទេ ជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩សរុបចំនួន១២២ករណីដដែល និង មានករណីជាសះស្បេីយមួយករណីថ្មីទៀត ដូច្នេះករណីជាសះស្បេីយសរុបមានចំនួន១២១នាក់ ស្លាប់គ្មាន និងអ្នកជំងឺនៅសល់សំរាកព្យាបាល នៅពេទ្យចំនួនតែ ១នាក់ប៉ុណ្ណោះ ។

ពិតមែនតែពុំរកឃេីញករណីថ្មីក៍ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណី ជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០
យេីងបានធ្វេីតេស្តចំនួន 14156 ស្មេីនឹង 876 ក្នុង១លាននាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
http://covid19-map.cdcmoh.gov.kh/
អរគុណ inSTEDD

Press release.09 2018.sm  FB IMG 1584516742945 copy 80x60

Read more: បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា

Date: 11/May/2020

យេីងមានលទ្ធភាព ដកដង្ហេីមស្រូបយក ដំណក់ទឹកតូចៗចូលច្រេីន និងមានហានិភ័យឆ្លងជំងឺកវីដ-១៩ ប្រសិនបេីយេីងៈ
- ស្ថិតនៅទីកន្លែងដែលមានគ្នាច្រេីនបង្គួរ ក្នុងបន្ទប់បិទជិត
- ស្ថិតកន្លែងដែលមានមនុស្សជួបជុំគ្នាច្រេីន
- ស្ថិតនៅកន្លែងដែលនិយាយគ្នាតិចជាង១ម៉ែត្រ
សូមទស្សនាការសិក្សារបស់ អ្នកវិទ្យាសាស្រ្តជនជាតិជាតិជប៉ុន
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥

droplet study jp 2020   

Date: 01/May/2020

នៅក្នុងពិភពលោកយេីងនេះ មានមន្ទីរពិសោធន៍ សំរាប់ពិនិត្យរកមេរោគកូវីដ១៩ ចំនួន២៦ប្រទេស ដែលទទួលស្គាល់គុណភាពមន្ទីរពិសោធន៍ ជាលក្ខណ:អន្តរជាតិ និងពីអង្គការសុខភាពពិភពលោក ក្នុងចំណោមនោះប្រទេសយេីង ក៏ចាតទុកជាប្រទេសមួយ ក្នុងចំណោម២៦ប្រទេសផងដែរ គឺវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។
សូមមេីលរូបភាពភ្ជាប់មកជាមួយនេះ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥

WHO ref lab 29Apr2020 sm  

Date: 01/May/2020

សូមថ្លែងអំណរគុណដល់ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាម-កម្ពុជា ដែលបានអំពាវនាវ ដល់សាសនិកឥស្លាមទាំងអស់ កុំឱ្យធ្វេសប្រហែស មើលស្រាលជំងឺកូវីដ-១៩ឲ្យសោះ និងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បន្តទប់ស្កាត់ថែមទៀត ទោះនៅកម្ពុជាពុំទាន់រកឃេីញ ករណីជំងឺកូវីដ១៩ថ្មីទៀតក្តី ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥

social distance Islam cambodia