Date: 14/May/2020

King BD 14052020 imgB

"សូមក្រាបថ្វាយព្រះពរ ព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ជន្មាយុ៦៧ យាងចូល៦៨ ព្រះវស្សាសូមព្រះអង្គ ប្រកបដោយបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរ"។

King BD 14052020 vdo

Gif 115 copy

new1COVID-19 Updated 14-05-2020

រហូតដល់ម៉ោង ៧:៣០នាទីព្រឹក ថ្ងៃទី ១៤ ឧសភា ២០២០ យេីងពុំរកឃេីញករណីជំងឺ COVID-19 ថ្មីទេ ជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩សរុបចំនួន១២២ករណីដដែល និង មិនមានករណីជាសះស្បេីយករណីថ្មីទេ ដូច្នេះករណីជាសះស្បេីយសរុបមានចំនួន១២១នាក់ ស្លាប់គ្មាន និងអ្នកជំងឺនៅសល់សំរាកព្យាបាលនៅពេទ្យចំនួនតែ ១នាក់ប៉ុណ្ណោះ ។ ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញ ករណីជំងឺកូវីដ១៩ដំបូងបំផុត នៅថ្ងៃទី ២៧ មករា ២០២០
យេីងបានធ្វេីតេស្តចំនួន 1441 ស្មេីនឹង 889 ក្នុង១លាននាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
http://covid19-map.cdcmoh.gov.kh
អរគុណ inSTEDD

Press release.09 2018.sm  FB IMG 1584516742945 copy 80x60

Read more: បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា

Date: 11/May/2020

យេីងមានលទ្ធភាព ដកដង្ហេីមស្រូបយក ដំណក់ទឹកតូចៗចូលច្រេីន និងមានហានិភ័យឆ្លងជំងឺកវីដ-១៩ ប្រសិនបេីយេីងៈ
- ស្ថិតនៅទីកន្លែងដែលមានគ្នាច្រេីនបង្គួរ ក្នុងបន្ទប់បិទជិត
- ស្ថិតកន្លែងដែលមានមនុស្សជួបជុំគ្នាច្រេីន
- ស្ថិតនៅកន្លែងដែលនិយាយគ្នាតិចជាង១ម៉ែត្រ
សូមទស្សនាការសិក្សារបស់ អ្នកវិទ្យាសាស្រ្តជនជាតិជាតិជប៉ុន
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥

droplet study jp 2020   

Date: 01/May/2020

នៅក្នុងពិភពលោកយេីងនេះ មានមន្ទីរពិសោធន៍ សំរាប់ពិនិត្យរកមេរោគកូវីដ១៩ ចំនួន២៦ប្រទេស ដែលទទួលស្គាល់គុណភាពមន្ទីរពិសោធន៍ ជាលក្ខណ:អន្តរជាតិ និងពីអង្គការសុខភាពពិភពលោក ក្នុងចំណោមនោះប្រទេសយេីង ក៏ចាតទុកជាប្រទេសមួយ ក្នុងចំណោម២៦ប្រទេសផងដែរ គឺវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។
សូមមេីលរូបភាពភ្ជាប់មកជាមួយនេះ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥

WHO ref lab 29Apr2020 sm