Gif 115 copy

new1COVID-19 Updated 17-05-2020

រហូតដល់ម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី ១៧ ឧសភា ២០២០ យេីងពុំរកឃេីញករណីជំងឺ COVID-19 ថ្មីទេ ។
ពិតមែនតែពុំរកឃេីញករណីថ្មីក៍ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញ ករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០

យេីងបានធ្វេីតេស្តចំនួន 15162 ស្មេីនឹង 932 ក្នុង១លាននាក់

ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
http://covid19-map.cdcmoh.gov.kh/
អរគុណ inSTEDD

Press release.09 2018.sm  FB IMG 1584516742945 copy 80x60

Read more: បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា

Date: 14/May/2020

King BD 14052020 imgB

"សូមក្រាបថ្វាយព្រះពរ ព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ជន្មាយុ៦៧ យាងចូល៦៨ ព្រះវស្សាសូមព្រះអង្គ ប្រកបដោយបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរ"។

King BD 14052020 vdo

Date: 11/May/2020

យេីងមានលទ្ធភាព ដកដង្ហេីមស្រូបយក ដំណក់ទឹកតូចៗចូលច្រេីន និងមានហានិភ័យឆ្លងជំងឺកវីដ-១៩ ប្រសិនបេីយេីងៈ
- ស្ថិតនៅទីកន្លែងដែលមានគ្នាច្រេីនបង្គួរ ក្នុងបន្ទប់បិទជិត
- ស្ថិតកន្លែងដែលមានមនុស្សជួបជុំគ្នាច្រេីន
- ស្ថិតនៅកន្លែងដែលនិយាយគ្នាតិចជាង១ម៉ែត្រ
សូមទស្សនាការសិក្សារបស់ អ្នកវិទ្យាសាស្រ្តជនជាតិជាតិជប៉ុន
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥

droplet study jp 2020   

Date: 01/May/2020

នៅក្នុងពិភពលោកយេីងនេះ មានមន្ទីរពិសោធន៍ សំរាប់ពិនិត្យរកមេរោគកូវីដ១៩ ចំនួន២៦ប្រទេស ដែលទទួលស្គាល់គុណភាពមន្ទីរពិសោធន៍ ជាលក្ខណ:អន្តរជាតិ និងពីអង្គការសុខភាពពិភពលោក ក្នុងចំណោមនោះប្រទេសយេីង ក៏ចាតទុកជាប្រទេសមួយ ក្នុងចំណោម២៦ប្រទេសផងដែរ គឺវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។
សូមមេីលរូបភាពភ្ជាប់មកជាមួយនេះ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥

WHO ref lab 29Apr2020 sm