Gif 115 copy

new1COVID-19 Updated 17-05-2020

រហូតដល់ម៉ោង​ ៩:០០នាទីព្រឹក ថ្ងៃទី​ ១៧ ឧសភា​ ២០២០​ យេីងពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ​ ។
ពិតមែនតែពុំរកឃេីញករណីថ្មីក៍ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជាអង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញ ករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

យេីងបានធ្វេីតេស្តចំនួន​ 15162 ស្មេីនឹង​ 932 ក្នុង១លាននាក់

ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥
http://covid19-map.cdcmoh.gov.kh/
អរគុណ​ inSTEDD

Press release.09 2018.sm  FB IMG 1584516742945 copy 80x60

Read more: បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា

Date: 14/May/2020

King BD 14052020 imgB

"សូម​ក្រាប​ថ្វាយ​ព្រះពរ ​ព្រះ​ករុណា ព្រះបាទ ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​ករុណា​ ជា​អង្គ​ម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ​ក្នុង​ព្រះ​រាជ​វរោកាស​ ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម ​គម្រប់​ជន្មាយុ​៦៧ យាង​ចូល​៦៨ ព្រះ​វស្សា​សូម​ព្រះ​អង្គ ​ប្រកប​ដោយ​បរមសុខ​គ្រប់​ប្រការ និង​ព្រះ​ជន្មាយុ​យឺនយូរ"។

King BD 14052020 vdo

Date: 11/May/2020

យេីងមានលទ្ធភាព ដកដង្ហេីមស្រូបយក ដំណក់ទឹកតូចៗចូលច្រេីន និងមានហានិភ័យឆ្លងជំងឺកវីដ-១៩​ ប្រសិនបេីយេីងៈ
-​ ស្ថិតនៅទីកន្លែងដែលមានគ្នាច្រេីនបង្គួរ ក្នុងបន្ទប់បិទជិត
-​ ស្ថិតកន្លែងដែលមានមនុស្សជួបជុំគ្នាច្រេីន
-​ ស្ថិតនៅកន្លែងដែលនិយាយគ្នាតិចជាង១ម៉ែត្រ​
សូមទស្សនាការសិក្សារបស់ អ្នកវិទ្យាសាស្រ្តជនជាតិជាតិជប៉ុន
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

droplet study jp 2020   

Date: 01/May/2020

នៅក្នុងពិភពលោកយេីងនេះ មានមន្ទីរពិសោធន៍ សំរាប់ពិនិត្យរកមេរោគកូវីដ១៩​ ចំនួន២៦​ប្រទេស​ ដែលទទួលស្គាល់គុណភាព​មន្ទីរពិសោធន៍ ជាលក្ខណ:អន្តរជាតិ និងពីអង្គការសុខភាពពិភពលោក​ ក្នុងចំណោមនោះប្រទេសយេីង ក៏ចាតទុកជាប្រទេសមួយ ក្នុងចំណោម២៦ប្រទេសផងដែរ​ គឺវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ ។
សូមមេីលរូបភាពភ្ជាប់មកជាមួយនេះ​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

WHO ref lab 29Apr2020 sm