សូមបងប្អូនបន្តគោរពគោលការណ៍ណែនាំស្តីពីគម្លាតសុវត្ថិភាព ដេីម្បីកាត់បន្ថយហានិភ័យចម្លងកូវីដ១៩ នៅក្នុងសហគមន៍ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ !
COVID-19 Updated 20-05-2020
រហូតដល់ម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី ២០ ឧសភា ២០២០ យេីងពុំរកឃេីញករណីជំងឺ COVID-19 ថ្មីទេ ។
ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញ ករណីជំងឺកូវីដ១៩ដំបូងបំផុត នៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 15572 ស្មេីនឹង 958 ក្នុង១លាននាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
http://covid19-map.cdcmoh.gov.kh
អរគុណ inSTEDD
Read more: បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា
Date: 14/May/2020
"សូមក្រាបថ្វាយព្រះពរ ព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ជន្មាយុ៦៧ យាងចូល៦៨ ព្រះវស្សាសូមព្រះអង្គ ប្រកបដោយបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរ"។