Gif 115 copy

new1COVID-19 Updated 21-05-2020

យេីងរកឃេីញករណីកូវីដ-១៩ ១នាក់ថ្មីទៀត គាត់ជាជនជាតិខ្មែរ ធ្វេីដំណេីរពីប្រទេសហ្វីលីពីន ឆ្លងកាត់កូរ៉េខាងត្បូង វិលត្រលប់ប្រទេសយេីងនៅយប់ថ្ងៃទី២១ ឧសភា ២០២០ ។ ជំងឺកូវីដ-១៩ នៅតែបន្ត គម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណី ជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០

យេីងបានធ្វេីតេស្តចំនួន 15830 ស្មេីនឹង 974 ក្នុង១លាននាក់

ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
http://covid19-map.cdcmoh.gov.kh
អរគុណ inSTEDD

សូមបងប្អូនបន្តគោរពគោលការណ៍ណែនាំស្តីពីគម្លាតសុវត្ថិភាព ដេីម្បីកាត់បន្ថយហានិភ័យចម្លងកូវីដ១៩ នៅក្នុងសហគមន៍ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ !

social distance guidline052020sm  

Date: 14/May/2020

King BD 14052020 imgB

"សូមក្រាបថ្វាយព្រះពរ ព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ជន្មាយុ៦៧ យាងចូល៦៨ ព្រះវស្សាសូមព្រះអង្គ ប្រកបដោយបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរ"។

King BD 14052020 vdo