Gif 115 copy

new1COVID-19 Updated 23-05-2020

យេីងរកឃេីញករណីកូវីដ-១៩ ១នាក់ថ្មីទៀត

គាត់ជាស្រ្តីជនជាតិខ្មែរ ធ្វេីដំណេីរពីសហរដ្ឋអាមេរិក ឆ្លងកាត់កូរ៉េខាងត្បូង វិលត្រលប់ចូលមាតុប្រទេសវិញ។ ចំនួនសរុបកូវីដ-១៩ កេីនដល់១២៤នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីង ជាប់ជានិច្ច សូមបងប្អូនបន្ត ប្រុងប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។

យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញ ករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០

យេីងបានធ្វេីតេស្តចំនួន 16007 ស្មេីនឹង 985 ក្នុង១លាននាក់

http://covid19-map.cdcmoh.gov.kh/
អរគុណ inSTEDD

ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥

Press release.09 2018.sm  FB IMG 1584516742945 copy 80x60

Read more: បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា

សូមបងប្អូនបន្តគោរពគោលការណ៍ណែនាំស្តីពីគម្លាតសុវត្ថិភាព ដេីម្បីកាត់បន្ថយហានិភ័យចម្លងកូវីដ១៩ នៅក្នុងសហគមន៍ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ !

social distance guidline052020sm  

Date: 14/May/2020

King BD 14052020 imgB

"សូមក្រាបថ្វាយព្រះពរ ព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ជន្មាយុ៦៧ យាងចូល៦៨ ព្រះវស្សាសូមព្រះអង្គ ប្រកបដោយបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរ"។

King BD 14052020 vdo