COVID-19 Updated 12-06-2020
ថ្ងៃនេះពុំរកឃេីញករណីជំងឺកូវីដ-១៩ថ្មីទេ
រហូតដល់ម៉ោង ៨:៣០ព្រឹក ថ្ងៃទី ១២ មិថុនា ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ ដូច្នេះចំនួនសរុបកូវីដ-១៩ ១២៦នាក់ដដែល ចំនួនសំរាកនៅពេទ្យសល់១នាក់ ចំនួនជាសះស្បេីយសរុបចំនួន១២៥នាក់ និងស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 25884 ស្មេីនឹង 1559 ក្នុង១លាននាក់
http://covid19-map.cdcmoh.gov.kh
អរគុណ inSTEDD
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
Read more: បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា
Date: 11/06/2020
ចាប់ពីថ្ងៃទី ៧ ដល់ ១១ មិថុនា ២០២០ នៅខេត្តបន្ទាយមានជ័យមានករណីពុលស្រាសរុបចំនួន ២៧នាក់ (ស្រី១នាក់) ក្នុងនោះស្លាប់៦នាក់ ។
ករណីពុលស្រានេះកេីតមានក្នុងស្រុកម៉ាឡៃចំនួន៤កន្លែងនិងក្រុងប៉ោយប៉ែតចំនួន៣កន្លែង បណ្តាលមកពីស្រាថ្នាំមិនមានប្រភពច្បាស់លាស់ ។
វិធានការ :
១. បានបញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យនិងយកចិត្តទុកព្យាបាលខ្ពស់ពីគ្រូពេទ្យជំនាញ
២. បានផ្តល់គោលករណ៍ណែនាំការព្យាបាលពីក្រសួងសុខាភិបាល
៣. បានផ្តល់ពិគ្រោះបច្ចេកទេសជាមួយគ្រូពេទ្យជំនាញថ្នាក់ជាតិ
៤. ត្រូវបញ្ជូនអ្នកជំងឺផ្សេងទៀតមកថ្នាក់ជាតិបេីមានសញ្ញាគ្រោះថ្នាក់តាមមគ្គុទេសណែនាំ
៥. បានធ្វេីការសហការជាមួយអាជ្ញាធរដែនដីនិងមន្ទីរពាក់ព័ន្ធដេីម្បីរឹបអូសនិងបញ្ឈប់ការចែកចាយបន្ត
៦. បានធ្វេីការផ្សព្វផ្សាយអប់រំដល់សហគមន៏
សូមដាស់តឿនជាថ្មីដល់បងប្អូនប្រុងប្រយ័ត្នក្នុងការជាវស្រាមកពិសារ ត្រូវជាវស្រាសមានប្រភពច្បាស់លាស់ មានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញ និងពិសារក្នុងកំរិតតិចបំផុត ជាពិសេសក្នុងកំឡុងពេលកំពុងមានការផ្ទុះឡេីងនៃជំងឺកូវីដ-១៩ ព្រោះទទួលទានស្រាលបណ្តាលឱ្យយេីងធ្វេសប្រហែស និងងាយឆ្លងជំងឺកូវីដ-១៩ ។ យោងតាមទិន្នន័យការពុលស្រាកន្លងមក នៅតែជាបញ្ហាប៉ះពាល់សុខភាព និងប៉ះពាល់អាយុជីវិត ។ សូមបងប្អូនមើលតួលេខធ្លាប់ពុលស្រាកន្លងមកដូចខាងក្រោម ៖
- ក្នុងឆ្នាំ ២០១៥ : ចំនួនករណីពុលស្រាមាន ២៨៤ ករណី ក្នងនោះស្លាប់ ៣៣ នាក់ កើតឡើងនៅក្នុងខេត្តចំនួន៣គឺ: ត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគីរី ។
- ក្នុងឆ្នាំ ២០១៦: ចំនួនករណីពុលស្រាមានចំនួន ៩២ ករណី ក្នុងនោះស្លាប់ ១៥ នាក់ កើតឡើងនៅក្នុងខេត្តកំពងលឆ្នាំង។
- ក្នុងឆ្នាំ ២០១៧ : ចំនួនករណីពុលស្រាមានចំនួន ១៣ករណី ក្នុងនោះស្លាប់២នាក់ នៅខេត្តមណ្ឌលគីរី
- ក្នុងឆ្នាំ ២០១៨: ចំនួនករណីពុលស្រាមានចំនួន ២០៣ករណី ក្នុងនោះស្លាប់៩នាក់ នៅខេត្តក្រចេះ និងកំពត
ដូចនេះស្រានៅតែជាមូលហេតុសំខាន់ ក្នុងចំណោមពុលអាហារជាច្រើនដែលប្រជាពលរដ្ឋកំពុងតែប្រឈមនឹងការឈឺ និងស្លាប់ ទោះជាយ៉ាងណាក្រសួងសុខាភិបាលនៅតែប្រឹងប្រែង សហការជាមួយក្រសួងពាក់ពន្ធ័ ដើម្បីរៀបចំស្ពតផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋអោយយល់ដឹងពីហានិភ័យដែលបណ្តាលមកពីការទទួលទានស្រា ។
សូមស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានមេត្តាពង្រឹងការត្រួតពិនិត្យសិប្បកម្មនិងទីតាំងផលិតស្រា ជាពិសេសលប់បំបាត់ទីតាំងផលិតស្រាដែលមិនមានច្បាប់អនុញ្ញាតពីស្ថាប័នជំនាញ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
សូមបងប្អូនបន្តគោរពគោលការណ៍ណែនាំស្តីពីគម្លាតសុវត្ថិភាព ដេីម្បីកាត់បន្ថយហានិភ័យចម្លងកូវីដ១៩ នៅក្នុងសហគមន៍ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ !