Gif 115 copy

new1COVID-19 Updated 30-06-2020

ថ្ងៃនេះយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ទេ ។
រហូតដល់ម៉ោង​ ០៨:២០ព្រឹក​ ថ្ងៃទី​ ៣០ មិថុនា​ ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ដូច្នេះចំនួនសរុបកូវីដ-១៩​ ១៤១នាក់ដដែល​ ជាសះស្បេីយគ្មាន​ ចំនួនសំរាកនៅពេទ្យនៅសល់១១នាក់​ ចំនួនជាសះស្បេីយសរុប​ចំនួន១៣០នាក់​ និងស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

យេីងបានធ្វេីតេស្តចំនួន​ 36104 ស្មេីនឹង​ 2174 ក្នុង១លាននាក់

http://covid19-map.cdcmoh.gov.kh
អរគុណ​ inSTEDD
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

FB IMG 1584516742945 copy 80x60

Read more: បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា

Date: 13/06/2020

food poisoning BMC 06 2020   food poisoning BMC 06 2020 1

ចាប់ពីថ្ងៃទី​ ៧​ ដល់​ ១២​ មិថុនា​ ២០២០​ នៅខេត្តបន្ទាយមានជ័យ មានករណីពុលស្រាសរុបចំនួន​ ៤៣នាក់ (ស្រី៣នាក់) ក្នុងនោះស្លាប់៧នាក់ (ប្រុសទាំងអស់)។

ករណីពុលស្រានេះ កេីតមានក្នុងស្រុកម៉ាឡៃ​ចំនួ​ន៤កន្លែង និងក្រុងប៉ោយប៉ែត​ចំនួន៣កន្លែង​ បណ្តាលមកពីស្រាថ្នាំ មិនមានប្រភពច្បាស់លាស់​ ។​ នាយកដ្ឋានសូមដាស់តឿនជាថ្មី ដល់បងប្អូនមេត្តាប្រុងប្រយ័ត្ន ក្នុងការជាវស្រាមកពិសារ ត្រូវជាវស្រាសមានប្រភពច្បាស់លាស់ មានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញ និងពិសារក្នុងកំរិតតិចបំផុត ជាពិសេសក្នុងកំឡុងពេល កំពុងមានការផ្ទុះឡេីងនៃជំងឺកូវីដ-១៩​ ព្រោះទទួលទានស្រាលបណ្តាលឱ្យយេីងធ្វេសប្រហែស​ និងងាយឆ្លងជំងឺកូវីដ-១៩​ ។
ដូចនេះស្រានៅតែជាមូលហេតុសំខាន់ ក្នុងចំណោមការពុលចំណីអាហារជាច្រើន ដែលប្រជាពលរដ្ឋកំពុងតែប្រឈមនឹងការឈឺ និងស្លាប់ ទោះជាយ៉ាងណាក្រសួងសុខាភិបាលនៅតែប្រឹងប្រែង សហការជាមួយក្រសួងពាក់ពន្ធ័ ដើម្បីរៀបចំស្ពតផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋអោយយល់ដឹងពីហានិភ័យដែលបណ្តាលមកពីការទទួលទានស្រា ។
សូមស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន មេត្តាពង្រឹងការត្រួតពិនិត្យ សិប្បកម្មនិងទីតាំងផលិតស្រា​ ជាពិសេសលប់បំបាត់ទីតាំងផលិតស្រាដែលមិនមានច្បាប់អនុញ្ញាត​ពីស្ថាប័នជំនាញ​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥

Read more: ករណីពុលស្រា នៅខេត្តបន្ទាយមានជ័យ

Date: 18/06/2020

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​ ទាំងអស់​ សូមក្រាបថ្វាយព្រះពរសម្ដេចមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាតិទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ជន្មាយុ ៨៤ យាងចូល ៨៥ ព្រះវស្សាសូមព្រះអង្គប្រកបដោយបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរ។

Queen BD 2020

 

សូមបងប្អូនបន្តគោរពគោលកា​រណ៍ណែនាំស្តីពីគម្លាតសុវត្ថិភាព​ ដេីម្បីកាត់បន្ថយហានិភ័យចម្លងកូវីដ​១៩​ នៅក្នុងសហគមន៍​ ។
ពត៌មានប​ន្ថែមសូមទាក់ទងលេខ​ ១១៥​ !

social distance guidline052020sm