COVID-19 Updated 22-07-2020
ថ្ងៃនេះយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ទេ ។
រហូតដល់ម៉ោង ៩:០០ ព្រឹក ថ្ងៃទី ២២ កក្កដា ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ទេ ដូច្នេះចំនួនសរុបកូវីដ-១៩ កេីន១៩៧នាក់ដដែល ជាសះស្បេីយគ្មាន ចំនួនសំរាកនៅពេទ្យ៥៧នាក់ ចំនួនជាសះស្បេីយសរុបចំនួន១៤០នាក់ និងស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណី ជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 54047 ស្មេីនឹង 3255 ក្នុង១លាន នាក់
http://covid19-map.cdcmoh.gov.kh
អរគុណ inSTEDD
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
Read more: បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា
Date: 13/July/2020
ផ្សព្វផ្សាយជ្រើសរើសចូលរៀន វគ្គបណ្តុះបណ្តាល អេពីដេមីសាស្រ្តអនុវត្តជួរមុខ (FETP Frontline) ឆ្នាំ២០២០ រយៈពេល៣ខែ សម្រាប់មន្ត្រីសុខាភិបាល នៃ មន្ទីរសុខាភិបាលរាជធានី-ខេត្ត ស្រុកប្រតិបត្តិ និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ដែលបំពេញការងារទាក់ទងនឹង ប្រព័ន្ធតាមដានជំងឺឆ្លង ការអង្កេតស្រាវជ្រាវ និងឆ្លើយតបទៅនឹងជំងឺរាតត្បាត និងបញ្ហាព្រឹត្តិការណ៍សុខភាពសាធារណៈ ដទៃទៀត។
ការទទួលពាក្យសុំចូលរៀន នឹងចាប់ផ្តើមពីថ្ងៃផ្សព្វផ្សាយនេះ រហូតដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២០ ម៉ោង ៥ ល្ងាច។
ការបរិច្ជេទនៃការចូលរៀន វគ្គបណ្តុះបណ្តាលនេះ គឺចាប់ផ្តើមនៅខែកញ្ញា ឆ្នាំ២០២០ នៅនាយកដ្ខានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល។ រាល់ការចំណាយក្នុងការបណ្តុះបណ្តាល ជាបន្ទុករបស់ អង្គការសុខាភាពពិភពលោក។
- Letter_of_Frontline_FETP_2020.pdf
- Frontlint-FETP-Application-Form-2020.docx
Date: 17/07/2020
យេីងអាចមានលទ្ធភាព ដកដង្ហេីមស្រូបយកដំណក់ទឹកតូចៗ ចូលច្រេីននិងអាចមានហានិភ័យ ឆ្លងជំងឺកវីដ-១៩ ប្រសិនបេីយេីងៈ
- ស្ថិតនៅទីកន្លែង ដែលមានមនុស្សប្រមូលផ្តុំក្នុងបន្ទប់បិទជិត
- ស្ថិតកន្លែង ដែលមានមនុស្សជួបជុំគ្នាច្រេីន
- ស្ថិតនៅកន្លែង ដែលនិយាយគ្នាតិចជាង១ម៉ែត្រកន្លះ
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
Date: 13/06/2020
ចាប់ពីថ្ងៃទី ៧ ដល់ ១២ មិថុនា ២០២០ នៅខេត្តបន្ទាយមានជ័យ មានករណីពុលស្រាសរុបចំនួន ៤៣នាក់ (ស្រី៣នាក់) ក្នុងនោះស្លាប់៧នាក់ (ប្រុសទាំងអស់)។
ករណីពុលស្រានេះ កេីតមានក្នុងស្រុកម៉ាឡៃចំនួន៤កន្លែង និងក្រុងប៉ោយប៉ែតចំនួន៣កន្លែង បណ្តាលមកពីស្រាថ្នាំ មិនមានប្រភពច្បាស់លាស់ ។ នាយកដ្ឋានសូមដាស់តឿនជាថ្មី ដល់បងប្អូនមេត្តាប្រុងប្រយ័ត្ន ក្នុងការជាវស្រាមកពិសារ ត្រូវជាវស្រាសមានប្រភពច្បាស់លាស់ មានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញ និងពិសារក្នុងកំរិតតិចបំផុត ជាពិសេសក្នុងកំឡុងពេល កំពុងមានការផ្ទុះឡេីងនៃជំងឺកូវីដ-១៩ ព្រោះទទួលទានស្រាលបណ្តាលឱ្យយេីងធ្វេសប្រហែស និងងាយឆ្លងជំងឺកូវីដ-១៩ ។
ដូចនេះស្រានៅតែជាមូលហេតុសំខាន់ ក្នុងចំណោមការពុលចំណីអាហារជាច្រើន ដែលប្រជាពលរដ្ឋកំពុងតែប្រឈមនឹងការឈឺ និងស្លាប់ ទោះជាយ៉ាងណាក្រសួងសុខាភិបាលនៅតែប្រឹងប្រែង សហការជាមួយក្រសួងពាក់ពន្ធ័ ដើម្បីរៀបចំស្ពតផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋអោយយល់ដឹងពីហានិភ័យដែលបណ្តាលមកពីការទទួលទានស្រា ។
សូមស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន មេត្តាពង្រឹងការត្រួតពិនិត្យ សិប្បកម្មនិងទីតាំងផលិតស្រា ជាពិសេសលប់បំបាត់ទីតាំងផលិតស្រាដែលមិនមានច្បាប់អនុញ្ញាតពីស្ថាប័នជំនាញ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
Date: 18/06/2020
ថ្នាក់ដឹកនាំ និងមន្រ្តីរាជកា