COVID-19 Updated 24-07-2020
ថ្ងៃនេះយេីងរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ៤នាក់ទៀត ។
រហូតដល់ម៉ោង ៨:២០ ព្រឹក ថ្ងៃទី ២៤ កក្កដា ២០២០ យេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ៤នាក់ (ជនជាតិខ្មែរ ជាមន្រ្តីទ័ពមួកខៀវត្រលប់ពីប្រទេសម៉ាលី នៅថ្ងៃទី១០ កក្កដាដែលធ្វេីតេស្តលេីកទី១អវិជ្ជមាន) ដូច្នេះចំនួនសរុបកូវីដ-១៩ កេីន២០២នាក់ ជាសះស្បេីយគ្មាន ចំនួនសំរាកនៅពេទ្យកេីន៦០នាក់ ចំនួនជាសះស្បេីយសរុបចំនួន១៤២នាក់ និងស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណី ជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 56126 ស្មេីនឹង 3381 ក្នុង១លាន នាក់
http://covid19-map.cdcmoh.gov.kh
អរគុណ inSTEDD
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
Read more: បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា
Date: 13/July/2020
ផ្សព្វផ្សាយជ្រើសរើសចូលរៀន វគ្គបណ្តុះបណ្តាល អេពីដេមីសាស្រ្តអនុវត្តជួរមុខ (FETP Frontline) ឆ្នាំ២០២០ រយៈពេល៣ខែ សម្រាប់មន្ត្រីសុខាភិបាល នៃ មន្ទីរសុខាភិបាលរាជធានី-ខេត្ត ស្រុកប្រតិបត្តិ និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ដែលបំពេញការងារទាក់ទងនឹង ប្រព័ន្ធតាមដានជំងឺឆ្លង ការអង្កេតស្រាវជ្រាវ និងឆ្លើយតបទៅនឹងជំងឺរាតត្បាត និងបញ្ហាព្រឹត្តិការណ៍សុខភាពសាធារណៈ ដទៃទៀត។
ការទទួលពាក្យសុំចូលរៀន នឹងចាប់ផ្តើមពីថ្ងៃផ្សព្វផ្សាយនេះ រហូតដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២០ ម៉ោង ៥ ល្ងាច។
ការបរិច្ជេទនៃការចូលរៀន វគ្គបណ្តុះបណ្តាលនេះ គឺចាប់ផ្តើមនៅខែកញ្ញា ឆ្នាំ២០២០ នៅនាយកដ្ខានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល។ រាល់ការចំណាយក្នុងការបណ្តុះបណ្តាល ជាបន្ទុករបស់ អង្គការសុខាភាពពិភពលោក។
- Letter_of_Frontline_FETP_2020.pdf
- Frontlint-FETP-Application-Form-2020.docx
Date: 23/July/2020
សូមអានព័ត៌មានលម្អិតខាងក្រោមនេះ ៖
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
Date: 17/07/2020
យេីងអាចមានលទ្ធភាព ដកដង្ហេីមស្រូបយកដំណក់ទឹកតូចៗ ចូលច្រេីននិងអាចមានហានិភ័យ ឆ្លងជំងឺកវីដ-១៩ ប្រសិនបេីយេីងៈ
- ស្ថិតនៅទីកន្លែង ដែលមានមនុស្សប្រមូលផ្តុំក្នុងបន្ទប់បិទជិត
- ស្ថិតកន្លែង ដែលមានមនុស្សជួបជុំគ្នាច្រេីន
- ស្ថិតនៅកន្លែង ដែលនិយាយគ្នាតិចជាង១ម៉ែត្រកន្លះ
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥