Gif 115 copy

new1COVID-19 Updated 25-07-2020

ថ្ងៃនេះយេីងរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ២៣នាក់ទៀត និងជាសះស្បេីយ​ ១នាក់ ​។
ថ្ងៃទី​ ២៥ កក្កដា​ ២០២០​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ២៣នាក់​ ជាករណីនាំចូល​ទាំងអស់​: ជនជាតិខ្មែរ​ ១៩នាក់​ (៤នាក់ធ្វេីដំណេីរមកពីប្រទេសឥណ្ឌូនេស៊ី​ និង ១៥នាក់មកពីប្រទេសរុស្ស៊ី ក្រោយពីធ្វេីតេស្តលេីកទី៣​) ​ និង៤នាក់ជនជាតិឥណ្ឌូនេស៊ី​ ធ្វេីដំណេីរមកពីប្រទេសម៉ាឡេស៊ី​ ដូច្នេះចំនួនសរុបកូវីដ-១៩​ កេីន២២៥នាក់ ជាសះស្បេីយ១នាក់ ចំនួនសំរាកនៅពេទ្យកេីន៨២នាក់​ ចំនួនជាសះស្បេីយសរុប​ចំនួន១៤៣នាក់​ និងស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

យេីងបានធ្វេីតេស្តចំនួន​ 57496 ស្មេីនឹង​ 3463 ក្នុង១លាន នាក់

http://covid19-map.cdcmoh.gov.kh
អរគុណ​ inSTEDD
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

Press release.09 2018.smFB IMG 1584516742945 copy 80x60

Read more: បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា

newDate: 13/July/2020

ផ្សព្វផ្សាយជ្រើសរើសចូលរៀន វគ្គបណ្តុះបណ្តាល អេពីដេមីសាស្រ្តអនុវត្តជួរមុខ (FETP Frontline) ឆ្នាំ២០២០ រយៈពេល៣ខែ សម្រាប់មន្ត្រីសុខាភិបាល នៃ មន្ទីរសុខាភិបាលរាជធានី-ខេត្ត ស្រុកប្រតិបត្តិ និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ដែលបំពេញការងារទាក់ទងនឹង ប្រព័ន្ធតាមដានជំងឺឆ្លង ការអង្កេតស្រាវជ្រាវ និងឆ្លើយតបទៅនឹងជំងឺរាតត្បាត និងបញ្ហាព្រឹត្តិការណ៍សុខភាពសាធារណៈ ដទៃទៀត។

ការទទួលពាក្យសុំចូលរៀន នឹងចាប់ផ្តើមពីថ្ងៃផ្សព្វផ្សាយនេះ រហូតដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២០ ម៉ោង ៥ ល្ងាច។

ការបរិច្ជេទនៃការចូលរៀន វគ្គបណ្តុះបណ្តាលនេះ គឺចាប់ផ្តើមនៅខែកញ្ញា ឆ្នាំ២០២០ នៅនាយកដ្ខានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល។ រាល់ការចំណាយក្នុងការបណ្តុះបណ្តាល ជាបន្ទុករបស់ អង្គការសុខាភាពពិភពលោក។

- Letter_of_Frontline_FETP_2020.pdf

- Frontlint-FETP-Application-Form-2020.docx

លិខិតអនុញ្ញាតពីមន្ទីរសុខាភិបាលរាជធានី-ខេត្ត.docx

លិខិតគាំទ្រពីអង្គភាពបំរើការងារ.docx

Date: 17/07/2020

យេីងអាចមានលទ្ធភាព ដកដង្ហេីមស្រូបយកដំណក់ទឹកតូចៗ ចូលច្រេីននិងអាចមានហានិភ័យ ឆ្លងជំងឺកវីដ-១៩​ ប្រសិនបេីយេីងៈ
-​ ស្ថិតនៅទីកន្លែង ដែលមានមនុស្សប្រមូលផ្តុំក្នុងបន្ទប់បិទជិត
-​ ស្ថិតកន្លែង ដែលមានមនុស្សជួបជុំគ្នាច្រេីន
-​ ស្ថិតនៅកន្លែង ដែលនិយាយគ្នាតិចជាង១ម៉ែត្រ​កន្លះ
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

Press release.09 2018.sm