COVID-19 Updated 27-07-2020
ថ្ងៃនេះយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ទេ ។
រហូតដល់ម៉ោង ០៩:០០ ព្រឹក ថ្ងៃទី ២៦ កក្កដា ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ ដូច្នេះចំនួនសរុបកូវីដ-១៩ #២២៥នាក់ដដែល ជាសះស្បេីយគ្មាន ចំនួនសំរាកនៅពេទ្យ#៨២នាក់ ចំនួនជាសះស្បេីយសរុបចំនួន #១៤៣នាក់ និង #ស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 58499 ស្មេីនឹង 3524 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115
http://covid19-map.cdcmoh.gov.kh
Read more: បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា
Date: 13/July/2020
ផ្សព្វផ្សាយជ្រើសរើសចូលរៀន វគ្គបណ្តុះបណ្តាល អេពីដេមីសាស្រ្តអនុវត្តជួរមុខ (FETP Frontline) ឆ្នាំ២០២០ រយៈពេល៣ខែ សម្រាប់មន្ត្រីសុខាភិបាល នៃ មន្ទីរសុខាភិបាលរាជធានី-ខេត្ត ស្រុកប្រតិបត្តិ និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ដែលបំពេញការងារទាក់ទងនឹង ប្រព័ន្ធតាមដានជំងឺឆ្លង ការអង្កេតស្រាវជ្រាវ និងឆ្លើយតបទៅនឹងជំងឺរាតត្បាត និងបញ្ហាព្រឹត្តិការណ៍សុខភាពសាធារណៈ ដទៃទៀត។
ការទទួលពាក្យសុំចូលរៀន នឹងចាប់ផ្តើមពីថ្ងៃផ្សព្វផ្សាយនេះ រហូតដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២០ ម៉ោង ៥ ល្ងាច។
ការបរិច្ជេទនៃការចូលរៀន វគ្គបណ្តុះបណ្តាលនេះ គឺចាប់ផ្តើមនៅខែកញ្ញា ឆ្នាំ២០២០ នៅនាយកដ្ខានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល។ រាល់ការចំណាយក្នុងការបណ្តុះបណ្តាល ជាបន្ទុករបស់ អង្គការសុខាភាពពិភពលោក។
- Letter_of_Frontline_FETP_2020.pdf
- Frontlint-FETP-Application-Form-2020.docx
Updated: 27/July/2020
ការកាត់បន្ថយហានិភ័យពីការឆ្លងកូវីត១៩ (COVID19) ដោយវិធីដ៏សាមញ្ញដូចខាងក្រោម៖
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
>>Posters
Date: 23/July/2020
សូមអានព័ត៌មានលម្អិតខាងក្រោមនេះ ៖
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥