Gif 115 copy

new1COVID-19 Updated 06-08-2020

ថ្ងៃនេះមានជាសះស្បេីយ​ #៨នាក់​ និងយេីង​ពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ទេ​ ។
រហូតដល់ម៉ោង​ ០៧:៣០​ ព្រឹក​ ថ្ងៃទី ៦ សីហា ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ទេ ដូច្នេះចំនួនសរុប​ #២៤៣នាក់ ដដែល​ ជាសះស្បេីយចំនួន​ #៨នាក់​ (ជនជាតិខ្មែរ​៥នាក់​ ជនជាតិ​ឥណ្ឌូនេស៊ី១នាក់​ ជនជាតិ​ឥណ្ឌា​១នាក់និងជនជាតិអាមេរិក១នាក់) ដូច្នេះចំនួនសំរាកនៅពេទ្យ​សល់ #៣៣នាក់​ ចំនួនជាសះស្បេីយសរុប​ចំនួន #២១០នាក់​ និង #ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

យេីងបានធ្វេីតេស្តចំនួន​ 68518 ស្មេីនឹង​ 4127 ក្នុង១លាន នាក់

ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115
http://covid19-map.cdcmoh.gov.kh

Press release.09 2018.smFB IMG 1584516742945 copy 80x60

Read more: បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា

Date: 01/Aug/2020

ចាប់ពីខែកក្កដា​ ឆ្នាំ២០២០​ ដែលមកដល់ថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០២០​ មានអ្នកឈឺឡេីងដល់​ ១០២០នាក់​ នៅតាមបណ្តាខេត្តចំនួន​ ១២ខេត្តហេីយ​ តែមានអ្នកជាសះស្បេីយច្រេីនសឹងតែទាំងអស់​ មិនមានអ្នកស្លាប់ទេ​ ៖

Press release.09 2018.sm

Date: 13/July/2020

ផ្សព្វផ្សាយជ្រើសរើសចូលរៀន វគ្គបណ្តុះបណ្តាល អេពីដេមីសាស្រ្តអនុវត្តជួរមុខ (FETP Frontline) ឆ្នាំ២០២០ រយៈពេល៣ខែ សម្រាប់មន្ត្រីសុខាភិបាល នៃ មន្ទីរសុខាភិបាលរាជធានី-ខេត្ត ស្រុកប្រតិបត្តិ និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ដែលបំពេញការងារទាក់ទងនឹង ប្រព័ន្ធតាមដានជំងឺឆ្លង ការអង្កេតស្រាវជ្រាវ និងឆ្លើយតបទៅនឹងជំងឺរាតត្បាត និងបញ្ហាព្រឹត្តិការណ៍សុខភាពសាធារណៈ ដទៃទៀត។

ការទទួលពាក្យសុំចូលរៀន នឹងចាប់ផ្តើមពីថ្ងៃផ្សព្វផ្សាយនេះ រហូតដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២០ ម៉ោង ៥ ល្ងាច។

ការបរិច្ជេទនៃការចូលរៀន វគ្គបណ្តុះបណ្តាលនេះ គឺចាប់ផ្តើមនៅខែកញ្ញា ឆ្នាំ២០២០ នៅនាយកដ្ខានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល។ រាល់ការចំណាយក្នុងការបណ្តុះបណ្តាល ជាបន្ទុករបស់ អង្គការសុខាភាពពិភពលោក។

- Letter_of_Frontline_FETP_2020.pdf

- Frontlint-FETP-Application-Form-2020.docx

លិខិតអនុញ្ញាតពីមន្ទីរសុខាភិបាលរាជធានី-ខេត្ត.docx

លិខិតគាំទ្រពីអង្គភាពបំរើការងារ.docx