COVID-19 Updated 16-08-2020
ថ្ងៃនេះយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ទេ និង ជាសះស្បេីយចំនួន #៩នាក់។
រហូតដល់ម៉ោង ០៧:៣០ ព្រឹក ថ្ងៃទី ១៦ សីហា ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ទេ ដូច្នេះចំនួនសរុប #២៧៣នាក់ដដែល ជាសះស្បេីយចំនួន៩នាក់ (ខ្មែរទាំង #៧នាក់ កាណាដា #១នាក់ និងអាមេរិក #១នាក់) ចំនួនសំរាកនៅពេទ្យថយ #៣៥នាក់ ចំនួនជាសះស្បេីយសរុបចំនួន #២៣៨នាក់ និង #ស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 79860 ស្មេីនឹង 4810 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115
http://covid19-map.cdcmoh.gov.kh
Read more: បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា
Updated: 13/Aug/2020
ការកាត់បន្ថយហានិភ័យពីការឆ្លងកូវីត១៩ (COVID19) ដោយវិធីដ៏សាមញ្ញដូចខាងក្រោម៖
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
>>Posters
Updated: 13/August/2020
សូមបងប្អូនដែលទេីបធ្វេីដំណើរ ត្រលប់ពីបរទេសទាំងអស់ សូមមេត្តាដាក់ខ្លួនឯង ឲ្យនៅដាច់ដោយ
ពត៌មានន្ថែមសូមទាក់ទងលេខ ១១៥