COVID-19 Updated 22-09-2020
ថ្ងៃនេះយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ទេ និងមិនមានជាសះស្បេីយផងដែរ ។
រហូតដល់ម៉ោង ០៧:៣០ ព្រឹក ថ្ងៃទី ២២ កញ្ញា ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ទេ ដូច្នេះចំនួនសរុប #២៧៥នាក់ដដែល ចំនួនសំរាកនៅពេទ្យ #១នាក់ ចំនួនជាសះស្បេីយសរុបចំនួន #២៧៤នាក់ និង ស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 126315 ស្មេីនឹង 7609 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115
Read more: បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា
Date: 17/September/2020
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បាននិងកំពុងទទួលរបាយការណ៍ ពីការកើនឡើងនៃជំងឺផ្តាសាយធំ និងមានការផ្ទុះជំងឺផ្តាសាយធំ ជាចង្កោម នៅក្នុងពន្ធនាគារ ក្នុងចំណោមព្រះសង្ឃ និងក្នុងប្រជាជនក្នុងភូមិមួយចំនួន រួមមានក្នុងខេត្ត តាកែវ ព្រះវិហារ កោះកុង បាត់ដំបង បន្ទាយមានជ័យ និងអាចឆ្លងបន្តទៅខេត្តដទៃទៀត និងម្យ៉ាងវិញទៀត រដូវនេះជារដូវភ្លៀងធ្លាក់ ដែលជារដូវមានឆ្លងជំងឺផ្តាសាយធំ ក្នុងប្រទេសយើង ។ តាមការសិក្សា ស្រាវជ្រាវ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រកឃើញថា ក្នុងប្រទេសយើងនៅក្នុងរដូវភ្លៀង ជារដូវដែលមានឆ្លងជំងឺផ្តាសាយធំច្រើន ដែលបង្កឡើងដោយមេរោគផ្តាសាយ (Seasonal Influenza: H1N1, H3N2, Influenza A, B ) ចំណែកឆ្នាំនេះ ជំងឺផ្តាសាយធំ យេីងរកឃេីញភាគច្រេីន បណ្តាលមកពី Influenza A H3N2 ។ ដូច្នេះសូមបងប្អូនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឲ្យចំលងជំងឺផ្តាសាយធំនេះ (ត្រូវពាក់ម៉ាស់ការពារ ឧស្សាហ៏លាងដៃ រក្សាគម្លាតសុវត្ថិភាព ពេលចូលរួមភ្ជុំបិណ្ឌតាមវត្តអារាម និងពេលជួបជុំគ្នាច្រើន) ។ រោគសញ្ញាជំងឺផ្តាសាយ បង្កឡើងដោយជំងឺផ្តាសាយ រួមមាន: គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ និងមានក្អក ឫឈឺក និងករណីខ្លះអាចវិវត្តន៏ទៅហត់ ។ ការព្យាបាលគឺ: ប្រើថ្នាំបញ្ចុះកំដៅ ផឹកទឹកឲ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិជាពិសេស វីតាមីនសេ ការប្រើថ្នាំផ្សះគ្មានប្រសិទ្ធិភាព សំលាប់មេរោគនេះទេ ថែមទាំងសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាយទៀតផង ។ អ្នកដែលមានរោគសញ្ញា ជំងឺផ្តាសាយធំត្រូវនៅផ្ទះ កុំចេញទៅក្រៅ និងចៀសវាងចូលរួមពិធីជួបជុំផ្សេងៗ បើការព្យាបាល៣ថ្ងៃមិនធូរស្រាល ឫវិវត្តន៏ទៅជាហត់ខ្លាំង សូមអញ្ជើញទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ ។
សូមទស្សនាភាពយន្តអប់រំខ្លី ស្តីអំពីការបង្ការចំលងជំងឺផ្តាសាយ ។
ពត៌មានបន្ថែម ឬរាយការណ៏ជំងឺគ្រុនក្តៅ ច្រើនក្នុងភូមិ ក្នុងសាលា ឬកន្លែងធ្វើការ សូមទាក់ទងលេខ 115 ។
Date: 14/September/2020
នាពេលថ្មីៗនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កំពុងទទួលរបាយការណ៍ ពីការកើនឡើងនៃជំងឺផ្តាសាយធំ និងមានការផ្ទុះ ជំងឺផ្តាសាយធំ ជាចង្កោមនៅក្នុងពន្ធនាគារ ក្នុងចំណោមព្រះសង្ឃ និងក្នុងប្រជាជនក្នុងភូមិមួយចំនួន និងម្យ៉ាងវិញទៀត រដូវនេះជារដូវភ្លៀងធ្លាក់ ដែលជារដូវមាន ឆ្លងជំងឺផ្តាសាយធំ ក្នុងប្រទេសយើង ។ តាមការសិក្សាស្រាវជ្រាវ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រកឃើញថា ក្នុងប្រទេសយើងនៅក្នុងរដូវភ្លៀង ជារដូវដែលមានឆ្លងជំងឺផ្តាសាយធំ ច្រើនដែលបង្កឡើងដោយ មេរោគផ្តាសាយ (Seasonal Influenza: H1N1, H3N2, Influenza A, B ) ចំណែកឆ្នាំនេះ ជំងឺផ្តាសាយធំយេីងរកឃេីញភាគច្រេីន បណ្តាលមកពី Influenza H3N2 ។ ដូច្នេះសូមបងប្អូនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឲ្យចំលងជំងឺផ្តាសាយធំនេះ (ត្រូវពាក់ម៉ាស់ការពារ ឧស្សាហ៏លាងដៃ រក្សាគម្លាតសុវត្ថិភាព) ។ រោគសញ្ញាជំងឺផ្តាសាយ បង្កឡើងដោយជំងឺផ្តាសាយរួមមាន: គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ និងមានក្អក ឫឈឺក និងករណីខ្លះអាចវិវត្តន៏ទៅហត់ ។ ការព្យាបាលគឺ: ប្រើថ្នាំបញ្ចុះកំដៅ ផឹកទឹកឲ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិជាពិសេស វីតាមីនសេ ការប្រើថ្នាំផ្សះគ្មានប្រសិទ្ធិភាព សំលាប់មេរោគនេះទេ ថែមទាំងសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាយទៀតផង ។ បើការព្យាបាល៣ថ្ងៃមិនធូរស្រាល ឫវិវត្តន៏ទៅជាហត់ខ្លាំង សូមអញ្ជើញទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ ។
សូមទស្សនាភាពយន្តអប់រំខ្លី ស្តីអំពីការបង្ការចំលងជំងឺផ្តាសាយ ។
ពត៌មានបន្ថែម ឬរាយការណ៏ជំងឺគ្រុនក្តៅច្រើនក្នុងភូមិ ក្នុងសាលា ឬកន្លែងធ្វើការ សូមទាក់ទងលេខ 115 ។
Updated: 09/September/2020
ការកាត់បន្ថយហានិភ័យពីការឆ្លងកូវីត១៩ (COVID19) ដោយវិធីដ៏សាមញ្ញដូចខាងក្រោម៖
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
>>Posters