Gif 115 copy

new1COVID-19 Updated 22-09-2020

ថ្ងៃនេះយេីង​ពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ទេ​ និងមិនមានជាសះស្បេីយផងដែរ​ ​​។
រហូតដល់ម៉ោង​ ០៧:៣០​ ព្រឹក​ ថ្ងៃទី ២២ កញ្ញា ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ទេ ដូច្នេះចំនួនសរុប​ #២៧៥នាក់​ដដែល​ ចំនួនសំរាកនៅពេទ្យ​ #១នាក់​​ ចំនួនជាសះស្បេីយសរុប​ចំនួន #២៧៤នាក់​​ និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 126315 ស្មេីនឹង​ 7609 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115
Press release.09 2018.smFB IMG 1584516742945 copy 80x60

Read more: បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា

Date: 17/September/2020

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បាននិងកំពុងទទួលរបាយការណ៍ ពីការកើនឡើងនៃជំងឺផ្តាសាយធំ និងមានការផ្ទុះជំងឺផ្តាសាយធំ ជាចង្កោម នៅក្នុងពន្ធនាគារ​ ក្នុងចំណោមព្រះសង្ឃ​ និងក្នុងប្រជាជនក្នុងភូមិមួយចំនួន រួមមានក្នុងខេត្ត តាកែវ ព្រះវិហារ កោះកុង បាត់ដំបង បន្ទាយមានជ័យ និងអាចឆ្លងបន្តទៅខេត្តដទៃទៀត​ និងម្យ៉ាងវិញទៀត រដូវនេះជារដូវភ្លៀងធ្លាក់ ដែលជារដូវមានឆ្លងជំងឺផ្តាសាយធំ ក្នុងប្រទេសយើង ។ តាមការសិក្សា ស្រាវជ្រាវ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រកឃើញថា ក្នុងប្រទេសយើងនៅក្នុងរដូវភ្លៀង ជារដូវដែលមានឆ្លងជំងឺផ្តាសាយធំច្រើន ដែលបង្កឡើងដោយមេរោគផ្តាសាយ (Seasonal Influenza: H1N1, H3N2, Influenza A, B ) ចំណែកឆ្នាំនេះ ជំងឺផ្តាសាយធំ យេីងរកឃេីញភាគច្រេីន បណ្តាលមកពី​ Influenza A H3N2 ។ ដូច្នេះសូមបងប្អូនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឲ្យចំលងជំងឺផ្តាសាយធំនេះ​ (ត្រូវពាក់ម៉ាស់ការពារ​ ឧស្សាហ៏លាងដៃ​ រក្សាគម្លាតសុវត្ថិភាព ពេលចូលរួមភ្ជុំបិណ្ឌតាមវត្តអារាម និងពេលជួបជុំគ្នាច្រើន​) ។ រោគសញ្ញាជំងឺផ្តាសាយ បង្កឡើងដោយជំងឺផ្តាសាយ រួមមាន: គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ និងមានក្អក ឫឈឺក និងករណីខ្លះអាចវិវត្តន៏ទៅហត់ ។ ការព្យាបាលគឺ: ប្រើថ្នាំបញ្ចុះកំដៅ ផឹកទឹកឲ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិជាពិសេស វីតាមីនសេ ការប្រើថ្នាំផ្សះគ្មានប្រសិទ្ធិភាព សំលាប់មេរោគនេះទេ ថែមទាំងសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាយទៀតផង ។ អ្នកដែលមានរោគសញ្ញា ជំងឺផ្តាសាយធំត្រូវនៅផ្ទះ កុំចេញទៅក្រៅ និងចៀសវាងចូលរួមពិធីជួបជុំផ្សេងៗ បើការព្យាបាល៣ថ្ងៃមិនធូរស្រាល ឫវិវត្តន៏ទៅជាហត់ខ្លាំង សូមអញ្ជើញទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ ។
 
សូមទស្សនាភាពយន្តអប់រំខ្លី ស្តីអំពីការបង្ការចំលងជំងឺផ្តាសាយ ។
ពត៌មានបន្ថែម ឬរាយការណ៏ជំងឺគ្រុនក្តៅ ច្រើនក្នុងភូមិ ក្នុងសាលា ឬកន្លែងធ្វើការ សូមទាក់ទងលេខ 115 ។

Press release.09 2018.sm  TVspot FLU 1.sm  TVspot FLU 2.sm  TVspot FLU 3.sm  TVspot FLU 4.sm  Influenza 092020jpgsm   

Date: 14/September/2020

នាពេលថ្មីៗនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កំពុងទទួលរបាយការណ៍ ពីការកើនឡើងនៃជំងឺផ្តាសាយធំ និងមានការផ្ទុះ ជំងឺផ្តាសាយធំ ជាចង្កោមនៅក្នុងពន្ធនាគារ​ ក្នុងចំណោមព្រះសង្ឃ​ និងក្នុងប្រជាជនក្នុងភូមិមួយចំនួន​ និងម្យ៉ាងវិញទៀត រដូវនេះជារដូវភ្លៀងធ្លាក់ ដែលជារដូវមាន ឆ្លងជំងឺផ្តាសាយធំ ក្នុងប្រទេសយើង ។ តាមការសិក្សាស្រាវជ្រាវ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រកឃើញថា ក្នុងប្រទេសយើងនៅក្នុងរដូវភ្លៀង ជារដូវដែលមានឆ្លងជំងឺផ្តាសាយធំ ច្រើនដែលបង្កឡើងដោយ មេរោគផ្តាសាយ (Seasonal Influenza: H1N1, H3N2, Influenza A, B ) ចំណែកឆ្នាំនេះ ជំងឺផ្តាសាយធំយេីងរកឃេីញភាគច្រេីន បណ្តាលមកពី​ Influenza H3N2 ។ ដូច្នេះសូមបងប្អូនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឲ្យចំលងជំងឺផ្តាសាយធំនេះ​ (ត្រូវពាក់ម៉ាស់ការពារ​ ឧស្សាហ៏លាងដៃ​ រក្សាគម្លាតសុវត្ថិភាព​) ។ រោគសញ្ញាជំងឺផ្តាសាយ បង្កឡើងដោយជំងឺផ្តាសាយរួមមាន: គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ និងមានក្អក ឫឈឺក និងករណីខ្លះអាចវិវត្តន៏ទៅហត់ ។ ការព្យាបាលគឺ: ប្រើថ្នាំបញ្ចុះកំដៅ ផឹកទឹកឲ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិជាពិសេស វីតាមីនសេ ការប្រើថ្នាំផ្សះគ្មានប្រសិទ្ធិភាព សំលាប់មេរោគនេះទេ ថែមទាំងសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាយទៀតផង ។ បើការព្យាបាល៣ថ្ងៃមិនធូរស្រាល ឫវិវត្តន៏ទៅជាហត់ខ្លាំង សូមអញ្ជើញទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ ។
សូមទស្សនាភាពយន្តអប់រំខ្លី ស្តីអំពីការបង្ការចំលងជំងឺផ្តាសាយ ។
ពត៌មានបន្ថែម ឬរាយការណ៏ជំងឺគ្រុនក្តៅច្រើនក្នុងភូមិ ក្នុងសាលា ឬកន្លែងធ្វើការ សូមទាក់ទងលេខ 115 ។
 

Influenza 092020jpgsm

Updated: 09/September/2020

ការកាត់បន្ថយហានិភ័យពីការឆ្លងកូវីត១៩​ (COVID19) ដោយវិធីដ៏សាមញ្ញដូចខាងក្រោម៖

ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥                                     

Covid 19 TVSpot 09092020 2 Covid 19 TVSpot 09092020 3      
Covid 19 TVspot 06092020sm Covid 19 TVSpot 05092020 Covid 19 TV spot31082020 Covid 19 TV spot 30082020sm Covid 19 TVSpot 09092020 1
 Poster COVID19 23032020 1sm  Poster COVID19 23032020 2sm  Social distancing video1  4tips covid1928032020 Covid19 aducation12.sm
 Covid 19 edu 05042020a  Covid 19 edu 05042020b  TV spot 032020 15  VDO 12042020 VDO 14042020 sm
 VDO 16042020  Clean hands 19042020  Spot VDO 21042020  TV spot 23042020  TV spot 99987
TV spot 28042020  stop smoking 052020  Wearing mask correctly05062020sm  new spot062020

 covid 19 tvspot062020 1

covid 19 tvspot062020 2  covid 19 TVspot 072020sm  TV spots covid 19sm0720201  covid 19 tv spot 01082020sm  Covid19 tv spot 07082020sm
Covid19 tv spot 02082020sm  covid 19 TV spot 08082020sm  Self quarentine vdo  Covid 19 TVSpot 14082020  covid 19 TV spot 17082020

 

>>Posters