Dated: 10/November/2020
សូមអនុវត្តន៏វិធានការ នៃការធ្វេីចត្តាឡីស័ក ឱ្យបានខ្ជាប់ខ្ជាន់ និងសូមបងប្អូនទាំងអស់ ចូលរួមតាមដានឃ្លាំមេីល អ្នកត្រូវធ្វេីចត្តាឡីស័កទាំងអស់គ្នា ដេីម្បីសុខភាពទាំងអស់គ្នា និងបង្ការកុំឱ្យជំងឺកូវីដ-១៩ ឆ្លងចូលទៅក្នុងសហគមន៏យេីង ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
COVID-19 Updated 10-11-2020
រហូតដល់ថ្ងៃទី ១០ វិច្ឆិកា ២០២០ មានតែករណីជំងឺកូវីដ-១៩ ថ្មី ចំនួន ០៣នាក់ (ដែលបានចេញប្រកាសព័ត៌មានកាលពីល្ងាចថ្ងៃទី ៩ វិច្ឆិកា រួចហេីយ) និងយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ទេ និង មិនមានជាសះស្បេីយទេ ។
រហូតដល់ម៉ោង ០៧:៣០ ព្រឹក ថ្ងៃទី ១០ វិច្ឆិកា ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ទៀតទេ (មានតែករណីជំងឺកូវីដ-១៩ ថ្មី ចំនួន ០៣នាក់ ដែលបានចេញប្រកាសព័ត៌មានកាលពីល្ងាចនៃថ្ងៃទី ៩ វិច្ឆិកា រួចហេីយ) ដូច្នេះចំនួនសរុបកេីន #៣០០នាក់ ចំនួនសំរាកនៅពេទ្យកេីន #១២នាក់ ចំនួនជាសះស្បេីយសរុបចំនួន #២៨៨នាក់ និង ស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្ន ជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 199510 ស្មេីនឹង 11946 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115
Read more: បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា
Updated: 26/October/2020
ការកាត់បន្ថយហានិភ័យពីការឆ្លងកូវីត១៩ (COVID19) ដោយវិធីដ៏សាមញ្ញដូចខាងក្រោម៖
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
>>Posters