Gif 115 copy

new1COVID-19 Updated 17-11-2020

រហូតដល់ម៉ោង​ ០៧:២០​ ព្រឹក​ថ្ងៃទី ១៧ វិច្ឆិកា​ ២០២០​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ #១នាក់​ (ករណីនាំចូល​ ជនជាតិខ្មែរ​ មកពីសហរដ្ឋអាមេរិក)​ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៣០៣នាក់​​ ចំនួន​ជាសះស្បេីយ​ #២នាក់​ ចំនួនសំរាកពេទ្យ​សល់ #១២នាក់ និងចំនួនជាសះស្បេីយសរុបចំនួនកេីន #២៩១នាក់​​​ និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំ
បូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 210928 ស្មេីនឹង​ 12555 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115
Press release.09 2018.sm FB IMG 1584516742945 copy 80x60

Read more: បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា

Dated: 10/November/2020
សូមបងប្អូនអនុវត្តន៏វិធានការ នៃការអនុវត្តន៏គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល និងការធ្វេីចត្តាឡីស័ក ឱ្យបានខ្ជាប់ខ្ជាន់​ ហើយសូមបងប្អូនទាំងអស់ ចូលរួមតាមដានឃ្លាំមេីល អ្នកត្រូវធ្វេីចត្តាឡីស័ក​ទាំងអស់គ្នា​ ដេីម្បីសុខភាពទាំងអស់គ្នា​ និងបង្ការកុំឱ្យជំងឺកូវីដ-១៩​ ឆ្លងចូលទៅក្នុងសហគមន៏យេីង​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥
Press release.09 2018.sm
 
ការអនុវត្តន៏គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល