Gif 115 copy

new1COVID-19 Updated 01-12-2020

រហូតដល់ម៉ោង​ ០៨:៣០​ ព្រឹក​ ថ្ងៃទី ១​ ធ្នូ​ ២០២០​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ #៣នាក់​ (ជនជាតិខ្មែរឆ្លងក្នុងស្រុកទាំងអស់)​ ​និងជាសះស្បេីយ​ #៣នាក់​ (ជនជាតិ​ខ្មែរ​ #២នាក់​ និង​ជនជាតិ​ហុងហុងហ្កា​រី​ #១នាក់)​ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន​ #៣២៦នាក់​​​​ ​ចំនួនសំរាកពេទ្យ​នៅ #២២នាក់​​ និងចំនួនជាសះស្បេីយសរុបកេីនចំនួន #៣០៤នាក់​​​​​​ និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 231443 ស្មេីនឹង​ 13776 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115
Press release.09 2018.smFB IMG 1584516742945 copy 80x60

Read more: បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា

Dated: 21/November/2020
 
ជារៀងរាល់ឆ្នាំ​ សប្តាហ៍ការយល់ដឹងអំពីអង់ទីប៊ីយោទិចពិភពលោកមានគោលបំណងដើម្បីបង្កើនការយល់ដឹងអំពីភាពស៊ាំនឹងមេរោគសកល (AMR) និងដើម្បីលើកទឹកចិត្តដល់ការអនុវត្តល្អ​ ក្នុងចំណោមសាធារណជនទូទៅ​ បុគ្គលិកសុខាភិបាលនិងអ្នកបង្កើតគោលនយោបាយដើម្បីបញ្ឈប់ការលេចចេញនិងការរីករាលដាលនៃការស៊ាំនឹងអង់ទីប៊ីយោទិច​:
 

  Antibiotic TVspot6 sm   Antibiotic TVspot5 sm   Antibiotic TVspot7 sm   

Dated: 21/November/2020

ពិធីប្រគល់ វិញ្ញាបនបត្រ អេពីដេមីសាស្រ្តអនុវត្តន៍ ដែលមានរយ:ពេលសិក្សា៣ខែ ក្រោមអធិបតីភាព​នៃ​ ឯកឧត្តមសាស្រ្តាចារ្យ​ អេង ហួត រដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកវេជ្ជ.លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដំណាង​ WHO​ ប្រចាំនៅកម្ពុជា, ដំណាង​ USCDC ។ សូមថ្លែងអំណរគុណ ដល់គ្រូអភិបាលនៅកន្លែង គ្រូសម្របសម្រួលវគ្គទាំងអស់​ ដែលបានជួយបង្ហាត់បង្ហាញដល់សិក្ខាកាមទាំង២០រូប ក្នុងរយ:ពេល៣ខែកន្លងទៅនេះ ទទួលបានជោគជ័យគ្រប់គ្នា។

FETP cert 112020sm

Dated: 21/November/2020

កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ក្នុងពិភពលោក (ក្នុង​ចំណោម១៦៦ប្រទេស) និងលេខ១ នៅអាស៊ី ជាប្រទេសដែលមាន ស្ថានភាពគ្រប់គ្រងជម្ងឺកូវីដ-១៩ និងផលប៉ះពាល់ពីជម្ងឺបានល្អជាងគេ នេះបើតាមរបាយការណ៍ Le Bureau de Prospective Economique ។

Covid eval 20112020sm