COVID-19 Updated 25-12-2020
រហូតដល់ម៉ោង ០៧:៥០ ព្រឹក ថ្ងៃទី ២៥ ធ្នូ ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍ ២៨ វិច្ឆិកា ទេ និងយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ទេ និង មានជាសះស្បេីយ #៣នាក់ (ខ្មែរទាំងអស់) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប #៣៦៣នាក់ ដដែល ចំនួនសំរាកពេទ្យនៅសល់ #៩នាក់ និងចំនួនជាសះស្បេីយសរុបកេីនចំនួន #៣៥៤នាក់ និង ស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីង កំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណី ជំងឺកូវីដ១៩ដំបូងបំផុត នៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 277883 ស្មេីនឹង 16540 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115
Read more: បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា
Latest Articles
- បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា
- ការពង្រឹងការគ្រប់គ្រងចត្តាឡីស័ក និងការអនុវត្តវិធានការសុខភាពសាធារណៈ បង្ការការឆ្លងជាយថាហេតុ នូវវីរុសកូវីត-១៩ ដើម្បីកាត់ផ្តាច់ខ្សែចំលងជំងឺកូវីត-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ
- សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការការពារ ក្នុងអំឡុងពេលឆ្លងឆ្នាំសាកលថ្មី និងសម្រាប់ឆ្នាំ២០២១
- សេចក្តីណែនាំជាបន្ទាន់ របស់ក្រសួងសុខាភិបាលកម្ពុជា ស្តីពីការការពារការចម្លងបន្ត ពីការផ្ទុះនូវការចម្លងវីរុសកូវីត-១៩ នៅខេត្តសាមុតសាខននៃប្រទេសថៃ ក្នុងពេលថ្មីៗនេះ
- សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីពីការកែសម្រួល ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័ក ចំពោះអ្នកការទូត និងមន្ត្រីអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូត (Visa A)