COVID-19 Updated 11-01-2021
រហូតដល់ម៉ោង ០៩:៣០ ព្រឹក ថ្ងៃទី ១១ មករា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី #១នាក់ (ពលករខ្មែរត្រលប់ពីប្រទេសថៃ) និងមានជាសះស្បេីយ #៣នាក់ (បាត់ដំបង #២នាក់ និង ភ្នំពេញ #១នាក់) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៣៩២នាក់ ចំនួនសំរាកពេទ្យនៅសល់ #១៨នាក់ (ប៉ៃលិន #៧នាក់ បាត់ដំបង #២នាក់ ភ្នំពេញ #១នាក់ និង បន្ទាយមានជ័យ #៨នាក់) និងចំនួនជាសះស្បេីយសរុបចំនួនកេីន #៣៧៤នាក់ និង ស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីង កំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណី ជំងឺកូវីដ១៩ដំបូងបំផុត នៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 355903 ស្មេីនឹង 21184 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115
Dated: 31/December/2020
យើងខ្ញុំជាថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិក មន្ត្រីរាជការ នៃនាយកដ្នានប្រយុទ្ធនឹងជំងឺឆ្លងទាំងអស់ សូមគោរពជូនពរ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ ២០២១ ។
Dated: 31/December/2020
យើងខ្ញុំជាថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិក មន្ត្រីរាជការ នៃនាយកដ្នានប្រយុទ្ធនឹងជំងឺឆ្លងទាំងអស់ សូមគោរពជូនពរ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ ២០២១ ។