COVID-19 Updated 19-01-2021
រហូតដល់ម៉ោង ០៨:៣០ ព្រឹក ថ្ងៃទី ១៩ មករា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ២នាក់ (១ករណីជាទារកជនជាតិឥណ្ឌូនេស៊ីរកឃេីញវិជ្ជមានក្រោយធ្វេីតាមដានលេីកទី២ នៅភ្នំពេញ និង១នាក់ទៀតតាមព្រំដែនគោកខេត្តបន្ទាយមានជ័យ) និងមិនមានជាសះស្បេីយ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៤៤១នាក់ ចំនួនសំរាកពេទ្យកេីន #៥៥នាក់ និងចំនួនជាសះស្បេីយសរុបចំនួន #៣៨៦នាក់ ដដែល និង ស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីង កំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណី ជំងឺកូវីដ១៩ដំបូងបំផុត នៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 375020 ស្មេីនឹង 22322 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115
Dated: 31/December/2020
យើងខ្ញុំជាថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិក មន្ត្រីរាជការ នៃនាយកដ្នានប្រយុទ្ធនឹងជំងឺឆ្លងទាំងអស់ សូមគោរពជូនពរ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ ២០២១ ។
Dated: 31/December/2020
យើងខ្ញុំជាថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិក មន្ត្រីរាជការ នៃនាយកដ្នានប្រយុទ្ធនឹងជំងឺឆ្លងទាំងអស់ សូមគោរពជូនពរ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ ២០២១ ។