COVID-19 Updated 23-03-2020
ម៉ោង ១០ព្រឹក ថ្ងៃទី ២៣ មីនា ២០២០
យេីងរកឃេីញអ្នកជំងឺ COVID-19 សរុបទាំងអស់ចំនួន ៨៦ករណី សូមអានតារាងខាងក្រោម។ រហូតពេលនេះ យេីងបានព្យាបាលជាពីរនាក់ហេីយ គឺជនជាតិចិន១នាក់ និងជនជាតិអង់គ្លេស១នាក់ ។ យេីងពុំទាន់រកឃេីញភ័ស្តុតាង បញ្ជាក់ថាមានការឆ្លង ក្នុងសហគមន៍នៅឡេីយទេ តែលទ្ធភាពនឹងអាចកេីតមានឡេីង ។ សូមមេីលតារាងភ្ជាប់មកជាមួយនេះ :
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
ម៉ោង ២២ៈ០០ ថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០២០
រកឃើញ ២៩ករណីថ្មីទៀត ជាអ្នកទេសចរជនជាតិបារាំង និងជនជាតិខ្មែរ ២នាក់ វិជ្ជមានវីរុសកូវីត១៩ នៅខេត្តព្រះសីហនុ ដែលធ្វើអោយចំនួនសរុប អ្នកមានវិជ្ជមានវីរុសកូវីត១៩ នៅកម្ពុជាកើនដល់ ៨៤នាក់
ម៉ោង ២០ៈ០០ ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២០
- រកឃើញ ២ករណីថ្មីទៀត ជាបុរសទេសចរជនជាតិបារាំង វិជ្ជមានវីរុសកូវីត១៩ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា កើនដល់៥៣នាក់។
- ចំណែកស្រ្តីជនជាតិអង់គ្លេស (ពិការ) វ័យ ៦៥ឆ្នាំ អវិជ្ជមានវីរុសកូវីត១៩ ចំនួន២លើក
ម៉ោង ១៩:៣០ ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២០
រកឃើញ ៤ ករណីថ្មីទៀត មានវិជ្ជមានវីរុសកូវីត១៩
៣ករណី ជាបុរសជនជាតិខ្មែរ ដែរបានវិលត្រលប់ពីចូលរួមពិធីសាសនា នៅប្រទេសម៉ាឡេស៊ី និង ១ករណីទៀត ជាជនជាតិម៉ាឡេស៊ី ដូច្នេះសរុបទាំងអស់ចំនួន ៥១ករណី។
សូមមេីលតារាងភ្ជាប់មកជាមួយនេះ :
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
រហូតម៉ោង ១០:៣០យប់ ថ្ងៃទី ១៩ មីនា ២០២០ យេីងរកឃេីញអ្នកជំងឺ COVID-19 ១០ករណីបន្ថែមទៀត ដូច្នេះសរុបទាំងអស់ចំនួន ៤៧ករណី, ៤៣ករណីនាំចូលពីប្រទេសក្រៅ ១ករណីប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺជនជាតិជប៉ុន និង២ករណី ជាប្រពន្ធពីរនាក់ ប៉ះពាល់ផ្ទាល់ជាមួយប្តីពីរនាក់មកពីបុណ្យសាសនាពីប្រទេសម៉ាឡេស៊ី ដែលរកឃេីញមានផ្ទុកវិជ្ជមាន COVID-19។
យេីងពុំទាន់រកឃេីញភ័ស្តុតាង បញ្ជាក់ថាមានការឆ្លង ក្នុងសហគមន៍នៅឡេីយទេ តែលទ្ធភាពនឹងអាចកេីតមានឡេីង ។
សូមមេីលតារាងភ្ជាប់មកជាមួយនេះ :
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
ថ្ងៃទី ១៨ មីនា ២០២០ យេីងរកឃេីញអ្នកជំងឺ COVID19 សរុបទាំងអស់ចំនួន ៣៧ករណី, ៣៦ករណីនាំចូលពីប្រទេសក្រៅ និង១ករណីប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុន ។
យេីងពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ តែលទ្ធភាពនឹងអាចកេីតមានឡេីង ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
រកឃើញ ៩ ករណីថ្មីទៀត មានវិជ្ជមានវីរុសកូវីត១៩ ធ្វើចំនួនសរុបកើនដល់ ៣៣ករណី។
រកឃើញ ១២ ករណីថ្មីទៀត មានវិជ្ជមានវីរុសកូវីត១៩
ក្នុងនោះ ១១ ករណីថ្មី ជាជនជាតិខ្មែរឥស្លាម ដែលវិលត្រលប់មកពីចូលរួម ពិធីសាសនា នៅប្រទេសម៉ាឡេស៊ី និងបុរសជនជាតិខ្មែរ ០១ នាក់ត្រលប់មកពីប្រទេសថៃ។
រហូតដល់ម៉ោង១១:២០នាទី យប់ ថ្ងៃទី១៥ មីនា ២០២០ យេីងរកឃេីញអ្នកជំងឺ COVID19 សរុបថ្ងៃនេះ ៥នាក់ទៀត (ពេលថ្ងៃប្រកាស១ករណី និងពេលយប់ប្រកាស៤ករណីទៀត) ដូច្នេះសរុបទាំងអស់ ១២ករណី ។
១១ករណីនាំចូលពីប្រទេសក្រៅ និង១ករណីប៉ះផ្ទាល់ជាមួយអ្នកជំងឺ ជនជាតិជប៉ុន ពួកគាត់ខ្លះមានសញ្ញាតិចតួច និងបុគ្គលផ្សេងទៀត គ្រាន់តែផ្ទុកមេរោគ COVID19 គ្មានរោគសញ្ញាគួឱ្យកត់សំគាល់ មានន័យថាមានសុខភាល្អនៅឡេីយ ។
យេីងពុំទាន់រកឃេីញភ័ស្តុតាង បញ្ជាក់ថាមានការចំលងជំងឺ នៅក្នុងសហគមន៍ឡេីយទេ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
បច្ចុប្បន្នភាព ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ២០២០
បច្ចុប្បន្នភាព ម៉ោង ១៦:០០ ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០២០
រកឃើញករណីវិជ្ជមានវីរុសកូវីត-១៩ ២ករណីទៀត នៅរាជធានីភ្នំពេញ។
យេីងរកឃេីញករណីជំងឺ COVID-19 សរុបចំនួន ៧ករណី
- ៦ករណី ជាជនបរទេស និង ១ករណី ជនជាតិខ្មែរ
- ១ករណី ជនជាតិចិន ភេទប្រុស អាយុ៦០ឆ្នាំ ជាសះស្បេីយ
- ១ករណី ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ សុខភាពល្អ នៅសៀមរាប
- ៣ ករណី ជនជាតិអង់គ្លេស (ស្រី២ករណី ប្រុស១ករណី) ពួកគាត់គ្មានរោគសញ្ញាគួរឱ្យកត់សំគាល់ទេ និងមានសុខភាពល្អកំពុងព្យាបាលក្នុងមន្ទីរពេទ្យភ្នំពេញ
- ១ករណី ជនជាតិកាណាដា នៅភ្នំពេញ
- ១ករណី ជនជាតិ បែលហស្សិក នៅភ្នំពេញ
សូមជំរាបជូនសាធារណ:ជនផងដែរថា ក្នុងចំណោម៧ករណីនេះ ៦ករណីគាត់ចំលងពីប្រទេសក្រៅ និង១ករណីប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុន។
ប្រទេសកម្ពុជាយេីងមិនទាន់រកឃេីញភស្តុតាងបញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នៅឡេីយទេ ។
ទូទាំងប្រទេសយេីងបានធ្វេីតេស្តសសរុបទាំងអស់ចំនួន ៩៧៥ករណី
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
រកឃើញ បុរសជនជាតិអង់គ្លេស អាយុ ៧៣ឆ្នាំ និង ស្រ្តីជនជាតិអង់គ្លេស អាយុ ៦៩ឆ្នាំ ជាភរិយា មានផ្ទុកមេរោគ COVID-19 នៅខេត្តកំពង់ចាម
បច្ចប្បន្នភាព ម៉ោង ៥ល្ងាច ថ្ងៃទី១១ មីនា ២០២០ :
ប្រទេសយេីងបានរកឃេីញករណីជំងឺCOVID-19 សរុបចំនួន៣ករណី
- ១ករណី ជនជាតិចិន ភេទប្រុស អាយុ៦០ឆ្នាំ ជាសះស្បេីយ
- ១ករណី ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ តែគាត់បន្តវិជ្ជមាន COVID-19 ។ អ្នកប៉ះពាល់ទាំងអស់មិនទាន់រកឃេីញវិជ្ជមាន COVID-19 ឡេីយដែរ ។
- ១ករណី ជនជាតិអង់គ្លេស ភេទស្រី អាយុ៦៥ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពុងចាម គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីគួរឲ្យកត់សំគាលទេ នេះជាករណីនាំចូលពីប្រទេសពីប្រទេស ។ អ្នកប៉ះពាល់ដូចជា ស្ត្រីអ្នកបកប្រែ អ្នកបេីកម៉ូតូកង់៣ និងកូនគាត់ សុទ្ធតែអវិជ្ជមានCOVID-19 ។ អ្នកក្នុងកប៉ាល់ទាំងអស់បានយកវត្ថុវិភាគ ដាក់ឲ្យនៅដោយឡែក និងតាមដានសុខភាពចំនួន១៤ថ្ងៃ ។
ប្រទេសកម្ពុជាយេីងមិនទាន់រកឃេីញភស្តុតាងបញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នៅឡេីយទេ ។
ទូទាំងប្រទេសយេីងបានធ្វេីតេស្តសសរុបទាំងអស់ចំនួន ៤៩៣ករណី
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
រកឃើញ ស្រ្តីជនជាតិអង់គ្លេសម្នាក់ទៀត ផ្ទុកមេរោគ COVID-19 នៅខេត្តកំពង់ចាម
បច្ចប្បន្នភាព ម៉ោង ៨:៣០នាទីយប់ ថ្ងៃទី១០ មីនា ២០២០ :
ប្រទេសយេីងបានរកឃេីញករណីជំងឺCOVID-19 សរុបចំនួន៣ករណី
- ១ករណី ជនជាតិចិន ភេទប្រុស អាយុ៦០ឆ្នាំ ជាសះស្បេីយ
- ១ករណី ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ តែគាត់បន្តវិជ្ជមាន COVID-19
- ១ករណី ជនជាតិអង់គ្លេស ភេទស្រី អាយុ៦៥ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពុងចាម គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីគួរឲ្យកត់សំគាលទេ ។ អ្នកប៉ះពាល់ទាំងអស់នឹងយកវត្ថុវិភាគ ដាក់ឲ្យនៅដោយឡែក និងតាមដានសុខភាពចំនួន១៤ថ្ងៃ ។ នេះជាករណីនាំចូលពីប្រទេសពីប្រទេសក្រៅ ។
ប្រទេសកម្ពុជាយេីងមិនទាន់រកឃេីញភស្តុតាងបញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នៅឡេីយទេ ។
ទូទាំងប្រទេសយេីងបានធ្វេីតេស្តសសរុបទាំងអស់ចំនួន ៤៨២ករណី
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
បច្ចប្បន្នភាព ម៉ោង ៥:៣០នាទីល្ងាច ថ្ងៃទី៩ មីនា ២០២០ :
ប្រទេសយេីងបានរកឃេីញករណីជំងឺCOVID-19 សរុបចំនួន២ករណី
- ១ករណី ជនជាតិចិន ភេទប្រុស អាយុ៦០ឆ្នាំ ជាសះស្បេីយ
- ១ករណី ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ តែគាត់បន្តវិជ្ជមាន COVID-19
- អ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺជនជាតិជប៉ុន និងជនជាតិខ្មែរ អវិជ្ជមានទាំងអស់ តែត្រូវបន្តតាមដានបង្រ្គប់១៤ថ្ងៃ
- សេចក្តីសន្និដ្ឋានរួម របស់មន្រ្តីជំនាញ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង សហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា: មិនទាន់រកឃេីញភស្តុតាង បញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នៅឡេីយទេ។
នៅទូទាំងប្រទេស យេីងបានធ្វេីតេស្តសរុបទាំងអស់ចំនួន ៤៦២ករណីហើយ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
រហូតដល់ម៉ោង ៨យប់ ថ្ងៃទី ៧ មីនា ២០២០ យេីងបានរកឃេីញករណីថ្មីមួយទៀត ដែលគាត់ជាជនជាតិខ្មែរ ភេទប្រុស អាយុ ៣៨ឆ្នាំ ដែលគាត់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុនមានវិជ្ជមាន COVID-19 ហេីយ៣នាក់ផ្សេងទៀតដែលប៉ះពាល់ផ្ទាល់ដែរមិនបានរកឃេីញវិជ្ជមាន COVID-19 ទេ ។ ដច្នេះយេីងមាន២ករណីហេីយ ក្នុងប្រទេសយេីង ដែលយេីងរកឃេីញករណីមុន ដែលគាត់ជាជនជាតិចិន ហេីយគាត់បានព្យាបាលជាសះស្បេីយដោយគ្រូពេទ្យនៅក្រុងព្រះសីហនុ និងបានវិលត្រលប់ទៅប្រទេសចិនវិញ នៅថ្ងៃទី ១០ កុម្ភ: ២០២០ ។ រហូតពេលនេះ បុរសអាយុ៣៨ឆ្នាំ មានសុខភាពល្អ និងមិនមានរោគសញ្ញានោះទេ ។ ដោយឡែកអ្នកប៉ះពាល់ផ្ទាល់ ៤នាក់ ទៀត និង ៤០នាក់ប៉ះពាល់ប្រយោល ជាមួយអ្នកជំងឺជនជាតិជប៉ុន ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និងតាមដានសុខភាពនោះ រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡេីយទេ តែយេីងក៏តំរូវយកវត្ថុវិភាគទាំងអស់មកពិនិត្យ ។ យេីងនៅតែបន្តធ្វេីការងារខាងលេីនេះដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី មន្រ្តីអង្គការសុខភាពពិភពលោក WHO មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង សហរដ្ឋអាមេរិក USCDC និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា IPC ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
រហូតដល់ម៉ោង ៥ ល្ងាច ថ្ងៃទី ៦ មីនា ២០២០ យេីងនៅមិនទាន់រកឃេីញករណីថ្មីនៅឡេីយទេ យេីងនៅតែរក្សា ១ករណី ដដែល ដែលគាត់ជាជនជាតិចិន ហេីយគាត់ត្រូវបានព្យាបាលអោយ ជាសះស្បេីយដោយគ្រូពេទ្យ នៅក្រុងព្រះសីហនុ និងបានវិលត្រលប់ទៅប្រទេសចិនវិញ នៅថ្ងៃទី ១០ កុម្ភ: ២០២០ ។ យេីងបានធ្វេីតេស្តកេីនដល់ ៤២៥ ករណី តែមិនបានរកឃេីញវិជ្ជមានមេរោគ COVID-19 នោះទេ ។ ដោយឡែកអ្នកប៉ះពាល់ផ្ទាល់ ៤នាក់ និង ៤០នាក់ប៉ះពាល់ប្រយោល ជាមួយអ្នកជំងឺជនជាតិជប៉ុន ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និងតាមដានសុខភាពនោះ រហូតពេលនេះ ពួកគាត់ពុំទាន់មានរោគសញ្ញានៅឡេីយទេ ។ យេីងនៅតែបន្តធ្វេីការងារខាងលេីនេះ ដោយសហការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរដែនដី មន្រ្តីអង្គការសុខភាពពិភពលោក WHO មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក USCDC និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា IPC ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
បន្ថែមមួយករណីថ្មីនេះ ធ្វើឲ្យកម្ពុជាបានរកឃើញអ្នកកើតជំងឺ Covid-19 ចំនួន៨ករណីហើយ ដោយក្នុងនោះមាន៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ៕