BREAKING NEWS
រកឃើញ ស្រ្តីជនជាតិអង់គ្លេសម្នាក់ទៀត ផ្ទុកមេរោគ COVID-19 នៅខេត្តកំពង់ចាម
បច្ចប្បន្នភាព ម៉ោង ៨:៣០នាទីយប់ ថ្ងៃទី១០ មីនា ២០២០ :
ប្រទេសយេីងបានរកឃេីញករណីជំងឺCOVID-19 សរុបចំនួន៣ករណី
- ១ករណី ជនជាតិចិន ភេទប្រុស អាយុ៦០ឆ្នាំ ជាសះស្បេីយ
- ១ករណី ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ តែគាត់បន្តវិជ្ជមាន COVID-19
- ១ករណី ជនជាតិអង់គ្លេស ភេទស្រី អាយុ៦៥ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពុងចាម គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីគួរឲ្យកត់សំគាលទេ ។ អ្នកប៉ះពាល់ទាំងអស់នឹងយកវត្ថុវិភាគ ដាក់ឲ្យនៅដោយឡែក និងតាមដានសុខភាពចំនួន១៤ថ្ងៃ ។ នេះជាករណីនាំចូលពីប្រទេសពីប្រទេសក្រៅ ។
ប្រទេសកម្ពុជាយេីងមិនទាន់រកឃេីញភស្តុតាងបញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នៅឡេីយទេ ។
ទូទាំងប្រទេសយេីងបានធ្វេីតេស្តសសរុបទាំងអស់ចំនួន ៤៨២ករណី
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
Read more: បច្ចុប្បន្នភាពនៃជំងឺកូរូណាថ្មី COVID-19 នៅប្រទេសកម្ពុជា
Date: 10/March/2020
តាមពត៌មានដែលទទួលបាន ជាភាសាអង់គ្លេស៖ “He is Cambodian doctor working in Vietnam ( Hanoi), his specialist in ENT, he treated patient confirmed with COVID-19 .he is Quaratin at hospital in HN “
បកប្រែខ្មែរ៖ គាត់ជាវេជ្ជបណ្ឌិតខ្មែរ បំរេីការងារនៅវៀតណាម (ហាណូយ) គាត់មានឯកទេសខាងជំងឺ ត្រចៀក ច្រមុះ បំពង់ក គាត់បានព្យាបាលអ្នកជំងឺ ដែលបានបញ្ជាក់ថាមានវិជ្ជមាន COVID-19 គាត់តំរូវឲ្យដាក់ដោយឡែក នៅមន្ទីរពេទ្យទីក្រុងហាណូយ ។ ដូច្នេះគាត់មិនមែនជាគ្រូពេទ្យ បំរេីការងារនៅពេទ្យស្រុកខ្មែរ និងរស់នៅស្រុកខ្មែរទេ ហេីយគាត់ពេលនេះមិនមានវិជ្ជមាន COVID-19 ទេ គាត់គ្រាន់តែត្រូវបាន ដាក់ឲ្យនៅដោយឡែកប៉ុណ្ណោះ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
Date: 08/March/2020
មេរោគកូរ៉ូណាវីរុសប្រភេទថ្មី ឆ្លងតាមរយ:ដំណក់ទឹកតូចៗ ដែលខ្ទាតចេញមកក្រៅតាមរយ:ក្អកឬកណ្តាស (មិនមែនហោះហេីរក្នុងខ្យល់ទេ) ។ ត្រូវចងចាំថា ដំណក់ទឹកតូចៗអ្នកជំងឺដល់ទីណា មេរោគនឹងទៅដល់ទីនោះ ។ អ្នកវិទ្យាសាស្រ្តរកឃេីញថា ចំងាយខ្ទាតចេញពីមុខមនុស្សយេីងចំងាយបាន ៣ហ្វីត បេីគិតពីរង្វាស់ម៉ែត្រគឺ ៩០សង់ទីម៉ែត្រ ។ ដូច្នេះបេីយេីងនៅឆ្ងាយពីអ្នកជំងឺលេីសពី១ម៉ែត្រ យេីងនឹងគេចផុតពីដំណក់ទឹកតូចៗទាំងនោះ ។ ពេលអ្នកជំងឺក្អកឬកណ្តាសម្តងៗ បណ្តាលឱ្យខ្ទាតទៅលេីផ្ទៃផ្សេងៗ ដូចជាលេីតុ លេីជញ្ជាំង លេីបង្កាន់ដៃ ។ ល។ និងដៃរបស់គាត់ក្រោយញីច្រមុះប្រលាក់សំបោរ ប៉ះដៃទ្វារប៉ះជញ្ជាំងប៉ះបង្កាន់ដៃ ដែលអ្នកជាប៉ះផ្ទៃទាំងនោះបណ្តាលឱ្យឆ្លងពេលយេីងប៉ះមុខនិងច្រមុះ ។ អ្នកវិទ្យាសាស្រ្តរកឃេីញថា ក្នុងមួយថ្ងៃមនុស្សយេីងប៉ះមុខជាមធ្យម ៦០ដង ។ ហេតុដូច្នេះ តំរូវឱ្យអ្នកជំងឺត្រូវពាក់ម៉ាស់ដេីម្បីកុំឱ្យខ្ទាតចេញមកក្រៅ និងទាំងអ្នកឈឺនិងអ្នកជាត្រូវតែឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ជេល ជាដេីម ។ ចំពោះអ្នកជាពុំចាំបាច់ពាក់ម៉ាស់ទេ គឺយើងពាក់ម៉ាស់នៅពេលចាំបាច់ដូចជា កន្លែងប្រមូលផ្តុំ សួរសុខទុកអ្នកជំងឺ និងក្រុមគ្រូពេទ្យ ហើយគ្រវាត់ម៉ាស់ក្នុងធុងសំរាមភ្លាមក្រោយប្រើប្រាស់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
Date: 08/March/2020
បេីបងប្អូនសាធារណ:ជន មានរោគសញ្ញាក្តៅខ្លួន ឬមានរោគសញ្ញាផ្លូវដង្ហេីម និងទេីបធ្វេីដំណេីរពីប្រទេស ដែលមានឆ្លងជំងឺ COVID-19 ឬប៉ះពាល់ជាមួយអ្នកមានជំងឺ ដែលបង្កឡេីងដោយមេរោគ COVID-19 ក្នុងកំឡុងពេល១៤ថ្ងៃ មុនចេញរោគសញ្ញា សូមអញ្ជេីញទៅពិគ្រោះជំងឺ នៅមន្ទីរពេទ្យខ្មែរ-សូវៀតនៅភ្នំពេញ និងនៅគ្រប់មន្ទីរពេទ្យខេត្ត នៅតាមបណ្តាខេត្តទាំងអស់នៅទូទាំងប្រទេស ។ ក្នុងករណីគ្រូពេទ្យពិនិត្យឃេីញថា ចូលករណីសង្ស័យដែលតំរូវឱ្យយកវត្ថុ ឬតំរូវឱ្យសំរាកពេទ្យ អ្នកជំងឺទាំងនោះ នឹងមិនតរូវអោយមានការបង់ថ្លៃ សំរាប់ធ្វេីតេស្តរកមេរោគ COVID-19 ឬ បង់ថ្លៃព្យាបាលជំងឺ ដែលបញ្ជាក់ថាមានវិជ្ជមាន COVID-19 នោះទេ ។ ការអនុវត្តន៍នេះ នឹងធ្វេីឡេីងទាំងជនជាតិខ្មែរ និងជនជាតិបរទេសទាំងអស់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥