Date: 12/March/2020

thks pic120320201sm  thks pic120320201sm  thks pic120320201sm  thks pic120320201sm  thks pic120320201sm  

សូមកោតសសេីដល់មន្រ្តីនាយកដ្ឋានប្រយុទ្ធនឹង​ជំងឺឆ្លង​ មន្រ្តីក្រុមឆ្លេីយតបបន្ទាន់​ និងមន្រ្តីចត្តាឡីស័កទូទាំងប្រទេសទាំងអស់ដែលបានបំរេីការងារទាំងយប់ទាំងថ្ងៃ​ ដេីម្បីទប់ស្កាតជំងឺកូវិត១៩​ ប្រកបដោយប្រសិទ្ធភាព​ ដោយមិនមានការត្អូញត្អែរការនឿយហត់​ តែបេសកកម្មយេីងមិនទាន់ចប់ទេ​ យេីងបន្តខិតខំប្រឹងប្រែងបន្តទៀត​ ដេីម្បីបុព្វហេតុសុខភាពប្រជាលរដ្ឋយេីងនៅទូទាំងប្រទេស​ ១៦លាននាក់​ ។
សូមអរគុណ

 

Date: 12/March/2020

សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់ក្រុមជំនាញបច្ចេកទេស ក្រសួងទូរគមនាគមន៍កម្ពុជា​ ដែលបានជួសជុល​ Server លេខ​ ១១៥​ ដំណេីរការឡេីងវិញ​ និងអរគុណដល់ថ្នាក់ដឹកនាំ ក្រសួងទូរគមនាគម៍​ ។​ សូមបងប្អូនសាធារណ:ជនទាំងអស់ បន្តទូរស័ព្ទចូលលេខ​ ១១៥​ ដេីម្បីសួរពត៌មា​នទាក់ទងនឹងជំងឺ​ កូវិត​-១៩​ តាមការគួរ​ ជាមួយមន្រ្តីជំនាញយេីង​ខ្ញុំ ។ យេីងខ្ញុំសូមអភ័យទោស ដល់ការរអាក់រអួលបច្ចកទេស រយ:ពេល៦ម៉ោងកន្លងទៅនេះ ពេលនេះប្រព័ន្ទ​ Server​១១៥​ បានដំណេីរការដូចដេីមវិញហេីយ​ ។ សូមអរគុណ

115 TC

 

Gif 115 copy

new1BREAKING NEWS

កឃើញ បុរសជនជាតិអង់គ្លេស​ អាយុ ៧៣ឆ្នាំ និង ស្រ្តីជនជាតិអង់គ្លេស អាយុ ៦៩ឆ្នាំ ជាភរិយា​ មានផ្ទុកមេរោគ COVID-19 នៅខេត្តកំពង់ចាម

Press release.09 2018.sm

 


បច្ចប្បន្នភាព​ ម៉ោង​ ៥ល្ងាច​ ថ្ងៃទី១១​ មីនា​ ២០២០ :​

ប្រទេសយេីងបានរកឃេីញករណីជំងឺCOVID-19​ សរុបចំនួន៣ករណី
-​ ១ករណី​ ជនជាតិចិន​ ភេទប្រុស​ អាយុ៦០ឆ្នាំ​ ជាសះស្បេីយ
​-​ ១​ករណី​ ជនជាតិខ្មែរ​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​ គាត់មានសុខភាពល្អ​ មិនមានរោគសញ្ញាអ្វីទេ​ តែគាត់បន្តវិជ្ជមាន​ COVID-19​ ។ អ្នកប៉ះពាល់ទាំងអស់មិនទាន់រកឃេីញវិជ្ជមាន​ COVID-19 ឡេីយ​ដែរ​ ។
-​ ១ករណី​ ជនជាតិអង់គ្លេស​ ភេទស្រី​ អាយុ៦៥ឆ្នាំ​ កំពុងដាក់​ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពុងចាម គាត់មានសុខភាពល្អ​ មិនមានរោគសញ្ញាអ្វីគួរឲ្យកត់សំគាលទេ​ នេះជាករណីនាំចូល​ពីប្រទេសពីប្រទេស​ ។ អ្នកប៉ះពាល់ដូចជា​ ស្ត្រីអ្នកបកប្រែ​ អ្នកបេីកម៉ូតូកង់៣​ និងកូនគាត់​ សុទ្ធតែអវិជ្ជមាន​COVID-19 ។ អ្នកក្នុងកប៉ាល់ទាំងអស់បានយកវត្ថុវិភាគ​ ដាក់ឲ្យនៅដោយឡែក​ និងតាមដានសុខភាពចំនួន១៤ថ្ងៃ​ ។
ប្រទេសកម្ពុជាយេីងមិនទាន់រកឃេីញភស្តុតាងបញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នៅឡេីយទេ​ ។
ទូទាំងប្រទេសយេីងបានធ្វេីតេស្តសសរុបទាំងអស់ចំនួន​ ៤៩៣​ករណី​
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥


កឃើញ ស្រ្តីជនជាតិអង់គ្លេស​ម្នាក់ទៀត ផ្ទុកមេរោគ COVID-19 នៅខេត្តកំពង់ចាម

Press release.09 2018.sm

បច្ចប្បន្នភាព​ ម៉ោង​ ៨:៣០នាទីយប់ ថ្ងៃទី១០​ មីនា​ ២០២០​ :​
ប្រទេសយេីងបានរកឃេីញករណីជំងឺCOVID-19​ សរុបចំនួន៣ករណី
-​ ១ករណី​ ជនជាតិចិន​ ភេទប្រុស​ អាយុ៦០ឆ្នាំ​ ជាសះស្បេីយ
​-​ ១​ករណី​ ជនជាតិខ្មែរ​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​ គាត់មានសុខភាពល្អ​ មិនមានរោគសញ្ញាអ្វីទេ​ តែគាត់បន្តវិជ្ជមាន​ COVID-19
-​ ១ករណី​ ជនជាតិអង់គ្លេស​ ភេទស្រី​ អាយុ៦៥ឆ្នាំ​ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពុងចាម គាត់មានសុខភាពល្អ​ មិនមានរោគសញ្ញាអ្វីគួរឲ្យកត់សំគាលទេ​ ។ អ្នកប៉ះពាល់ទាំងអស់នឹងយកវត្ថុវិភាគ​ ដាក់ឲ្យនៅដោយឡែក​ និងតាមដានសុខភាពចំនួន១៤ថ្ងៃ​ ។ នេះជាករណីនាំចូលពីប្រទេសពីប្រទេសក្រៅ​ ។
ប្រទេសកម្ពុជាយេីងមិនទាន់រកឃេីញភស្តុតាងបញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នៅឡេីយទេ​ ។
ទូទាំងប្រទេសយេីងបានធ្វេីតេស្តសសរុបទាំងអស់ចំនួន​ ៤៨២ករណី​
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

Read more: បច្ចុប្បន្នភាពនៃជំងឺកូរូណាថ្មី COVID-19 នៅប្រទេសកម្ពុជា

(បច្ចុប្បន្នភាព:  ១០ មីនា ២០២០)

Covid 19 case def 10032020sm  

 

Date: 10/March/2020

តាមពត៌មានដែលទទួលបាន ជាភាសាអង់គ្លេស៖​ “He is Cambodian doctor working in Vietnam ( Hanoi), his specialist in ENT, he treated patient confirmed with COVID-19 .he is Quaratin at hospital in HN “
បកប្រែខ្មែរ៖​ គាត់ជាវេជ្ជបណ្ឌិតខ្មែរ បំរេីការងារនៅវៀតណាម​ (ហាណូយ)​ គាត់មានឯកទេសខាង​ជំងឺ​ ត្រចៀក​ ច្រមុះ​ បំពង់ក​ គាត់បានព្យាបាលអ្នកជំងឺ ដែលបានបញ្ជាក់ថាមានវិជ្ជមាន​ COVID-19 គាត់តំរូវឲ្យដាក់ដោយឡែក នៅមន្ទីរពេទ្យទីក្រុងហាណូយ​ ។ ដូច្នេះគាត់មិនមែនជាគ្រូពេទ្យ បំរេីការងារនៅពេទ្យស្រុកខ្មែរ និងរស់នៅស្រុកខ្មែរទេ​ ហេីយគាត់ពេលនេះមិនមានវិជ្ជមាន​ COVID-19 ទេ​ គាត់គ្រាន់តែត្រូវបាន ដាក់ឲ្យនៅដោយឡែកប៉ុណ្ណោះ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

khDr.in.vn.10032020.1  khDr.in.vn.10032020.2