Gif 115 copy

new1BREAKING NEWS

 បច្ចុប្បន្នភាព ម៉ោង ១៦:០០ ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០២០

រកឃើញករណីវិជ្ជមានវីរុសកូវីត-១៩  ២ករណីទៀត នៅរាជធានីភ្នំពេញ។

យេីងរកឃេីញករណីជំងឺ​ COVID-19 សរុបចំនួ​ន​ ៧​ករណី​
-​ ៦​ករណី​ ជាជនបរទេស​ និង​ ១​ករណី​ ជនជាតិខ្មែរ​
-​ ១ករណី​ ជនជាតិចិន​ ភេទប្រុស​ អាយុ៦០ឆ្នាំ​ ជាសះស្បេីយ
​-​ ១​ករណី​ ជនជាតិខ្មែរ​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ សុខភាពល្អ​ នៅសៀមរាប
-​ ៣​ ករណី​ ជនជាតិអង់គ្លេស​ (ស្រី២ករណី​ ប្រុស១​ករណី)​ ពួកគាត់គ្មានរោគសញ្ញាគួរឱ្យកត់សំគាល់ទេ​ និងមានសុខភាពល្អកំពុងព្យាបាលក្នុងមន្ទីរពេទ្យភ្នំពេញ
-​ ១​ករណី​ ជនជាតិកាណាដា​ នៅភ្នំពេញ
​ -​ ១ករណី​ ជនជាតិ​ បែលហស្សិក​ នៅភ្នំពេញ
សូមជំរាបជូនសាធារណ:ជនផងដែរ​ថា ក្នុងចំណោម៧ករណីនេះ​ ៦ករណីគាត់ចំលងពីប្រទេសក្រៅ និង១ករណីប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុន។
ប្រទេសកម្ពុជាយេីងមិនទាន់រកឃេីញភស្តុតាងបញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នៅឡេីយទេ​ ។
ទូទាំងប្រទេសយេីងបានធ្វេីតេស្តសសរុបទាំងអស់ចំនួន​ ៩៧៥ករណី​
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

MoH Press25102017.sm  Press moh 20102017sm

Read more: បច្ចុប្បន្នភាពនៃជំងឺកូរូណាថ្មី COVID-19 នៅប្រទេសកម្ពុជា

Date: 12/March/2020

thks pic120320201sm  thks pic120320201sm  thks pic120320201sm  thks pic120320201sm  thks pic120320201sm  

សូមកោតសសេីដល់មន្រ្តីនាយកដ្ឋានប្រយុទ្ធនឹង​ជំងឺឆ្លង​ មន្រ្តីក្រុមឆ្លេីយតបបន្ទាន់​ និងមន្រ្តីចត្តាឡីស័កទូទាំងប្រទេសទាំងអស់ដែលបានបំរេីការងារទាំងយប់ទាំងថ្ងៃ​ ដេីម្បីទប់ស្កាតជំងឺកូវិត១៩​ ប្រកបដោយប្រសិទ្ធភាព​ ដោយមិនមានការត្អូញត្អែរការនឿយហត់​ តែបេសកកម្មយេីងមិនទាន់ចប់ទេ​ យេីងបន្តខិតខំប្រឹងប្រែងបន្តទៀត​ ដេីម្បីបុព្វហេតុសុខភាពប្រជាលរដ្ឋយេីងនៅទូទាំងប្រទេស​ ១៦លាននាក់​ ។
សូមអរគុណ

 

Date: 12/March/2020

សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់ក្រុមជំនាញបច្ចេកទេស ក្រសួងទូរគមនាគមន៍កម្ពុជា​ ដែលបានជួសជុល​ Server លេខ​ ១១៥​ ដំណេីរការឡេីងវិញ​ និងអរគុណដល់ថ្នាក់ដឹកនាំ ក្រសួងទូរគមនាគម៍​ ។​ សូមបងប្អូនសាធារណ:ជនទាំងអស់ បន្តទូរស័ព្ទចូលលេខ​ ១១៥​ ដេីម្បីសួរពត៌មា​នទាក់ទងនឹងជំងឺ​ កូវិត​-១៩​ តាមការគួរ​ ជាមួយមន្រ្តីជំនាញយេីង​ខ្ញុំ ។ យេីងខ្ញុំសូមអភ័យទោស ដល់ការរអាក់រអួលបច្ចកទេស រយ:ពេល៦ម៉ោងកន្លងទៅនេះ ពេលនេះប្រព័ន្ទ​ Server​១១៥​ បានដំណេីរការដូចដេីមវិញហេីយ​ ។ សូមអរគុណ

115 TC

 

(បច្ចុប្បន្នភាព:  ១០ មីនា ២០២០)

Covid 19 case def 10032020sm